HDR&Dសន្យាបន្តកិច្ចសហប្រតិបត្តិការ រៀបចំប្រព័ន្ធប្រមូលទិន្នន័យ ពន្លឿនប្រតិបត្តិការបោសសម្អាតមីន

2022/07/26 10:51:23 pm        812

ភ្នំពេញ៖ គម្រោងបោសសម្អាតមីនដើម្បីមនុស្សធម៌ និងការស្រាវជ្រាវការអភិវឌ្ឍន៍​បច្ចេកទេសបោស​សម្អាតមីន (HDR&D) របស់សហរដ្ឋអាមេរិក បានសន្យាបន្តកិច្ច​សហប្រតិបត្តិការ​ជាមួយមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) រៀបចំប្រព័ន្ធបច្ចេកវិទ្យាកាន់​តែទំនើប ក្នុងការប្រមូលទិន្នន័យ និងពន្លឿនប្រតិបត្តិការបោសសំអាតមីននៅកម្ពុជា ។

ក្នុងជំនួបជាមួយឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃ​មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា នៅថ្ងៃទី២៦​ ខែកក្កដា ឆ្នាំ២០២២ លោក Sean Burke នាយកកម្មវិធី HDR&D ​បានបង្ហាញអារម្មណ៍សប្បាយចិត្ត ​និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកិច្ចសហការក្នុងការប្រើប្រាស់បច្ចេកវិទ្យា ​ដែលគំាទ្រដោយសហរដ្ឋអាម៉េរិក និងនៅតែ​បន្តការ​គាំទ្រ​បន្ថែមទៀត នាពេលអនាគតខាងមុខទៀត ។

ជាមួយនេះប្រធានកម្មវិធី HDR&D បានជំរុញទៅស៊ីម៉ាក់ អាចដាក់សំណើបន្ថែម ក្នុងកិច្ច​សហប្រតិបត្តិការបោស​សំអាតមីននេះ ​ហើយគម្រោងនេះ នឹងសិក្សាដើម្បីជួយបន្ថែមទៀត ដែល​ក្នុងនោះ ការងារធ្វើឲ្យប្រសើរឡើង នៃការរករុកគ្រាប់មីន ​តាមរយៈប្រព័ន្ធបច្ចេកវិទ្យាទំនើប ។

ក្នុងឱកាសនោះ ​ឯកឧត្តម ហេង រតនា ​មានប្រសាសន៍ថា កាលពីអំឡុងកម្ពុជា មានការឆ្លង​រាលដាល​ខ្លាំង នៃជំងឺកូវីដ-១៩ មានការលំបាកមួយចំនួនក្នុងការងារបោសសំអាតមីន ប៉ុន្តែកង​កម្លាំងស៊ីម៉ាក់ នៅតែបន្តធ្វើការងាររបស់ខ្លួន ដោយមិនមានការផ្អាកនោះទេ ។

ឯកឧត្តម បានថ្លែងអំណរគុណដល់លោក Sean Burke ដែលបានសហការជួយជាកុំព្យូទ័រ និង​ថេបប្លែត រួមជាមួយនឹងប្រព័ន្ធបច្ចេកវិទ្យាទំនើប ដើម្បីអភិវឌ្ឍសមត្ថភាពមន្រ្តីជំនាញក្នុងការប្រមូល​ទិន្នន័យក្នុងពន្លឿនប្រតិបត្តិការបោសសំអាតមីន ពិសេសការបោសសំអាតកាកសំណល់យុទ្ធភណ្ឌ​សង្រ្គាមនៅបាតទន្លេរ ដែលទាមទារឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាទំនើប ៕

អត្ថបទ៖ បាន សុខរិទ្ធិ



អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        136
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        93
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        113

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm