អ៊ីរ៉ង់​និយាយ​ថា ខ្លួន​មានគំនិត​ថ្មី​លើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ ក្រោយ​សហភាព​អឺរ៉ុប​ស្នើ​ឲ្យ​មានការ​ពង្រាង​ចុងក្រោយ​

2022/07/27 05:11:50 pm        772

អ៊ីរ៉ង់៖ ​អ៊ីរ៉ង់​និយាយ​ថា ​ខ្លួន​មានគំនិត​ថ្មី​ក្នុង​ការ​ស្ដារ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ២០១៥ ជាមួយ​មហា​អំណាច​ពិភព​លោក ក្រោយ​អ្នក​សម្រប​សម្រួល​របស់​សហភាព​អឺរ៉ុប​បាន​ស្នើ អ្វី​ដែល​ទំនងជា​អត្ថបទ​ចុង​ក្រោយ​ដើម្បី​សម្រេច​បាន​កិច្ចព្រមព្រៀង​។

​ប្រធាន​គោលនយោបាយ​សហភាព​អឺរ៉ុប​លោក Josep Borrell បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា លោក​បាន​ស្នើ​ឲ្យ​មាន​សេចក្ដី​ពង្រាង​មួយ​ដើម្បី​ស្ដារ​កិច្ចព្រមព្រៀង​ដ៏​សំខាន់​នេះ ដែល​សហរដ្ឋអាមេរិក​បាន​បោះបង់ចោល​ជា​ឯកតោភាគី​កាលពី​ឆ្នាំ២០១៨។ ​លោក​បាន​សរសេរ​នៅ​ក្នុង​អត្ថបទ​មួយ​សម្រាប់​សារព័ត៌មាន Financial Times ថា សេចក្ដី​ពង្រាង​នេះ​តំណាង​ឲ្យ​កិច្ចព្រមព្រៀង​ល្អ​បំផុត​ដែល​អាច​ធ្វើ​ទៅ​បាន ដូចដែល​ខ្ញុំ​ក្នុងនាម​ជា​អ្នក​សម្របសម្រួល​ការចរចាមើល​ឃើញ​ថា​អាច​ទៅ​រួច​។ ត្បិត​ថា​ វា​មិន​មែន​ជា​កិច្ចព្រមព្រៀង​ល្អ​ឥត​ខ្ចោះ តែ​វា​នឹង​ដោះស្រាយ​រាល់​បញ្ហា​សំខាន់ៗ រួម​ទាំង​ការ​សម្រប​សម្រួល​បញ្ហា​ដ៏​ស្មុគស្មាញ​ពី​គ្រប់​ភាគី​ទាំងអស់​។ ​លោក​បាន​ព្រមាន​ថា ការសម្រេចចិត្ត​នានា​ចាំបាច់​ត្រូវតែ​ធ្វើឡើង​នៅ​ពេលនេះ ដោយ​បន្ថែម​ថា លោក​មើល​មិន​ឃើញ​ថាមាន​ជម្រើស​ដ៏​ល្អ​ប្រសើរ ​ឬ​មាន​ប្រសិទ្ធភាព​ផ្សេងទៀត​ដែល​នឹង​សម្រេច​បាន​កិច្ចព្រមព្រៀង​ទេ​។​

​ប៉ុន្មាន​ម៉ោង​ក្រោយមកប្រេសិត​ជាន់ខ្ពស់​របស់​អ៊ីរ៉ង់​លោក Ali Bagheri Kani បាន​សរសេរ​នៅ​លើ​បណ្ដាញ tweeter ថា អ៊ីរ៉ង់​មានគំនិត​ខ្លួនឯង​ដើម្បី​បញ្ចប់​ការចរចា ទាំង​រចនាសម្ព័ន្ធ និង​ខ្លឹមសារ​ស្របគ្នា​ដែល​លោក​នឹង​ចែករំលែក​។​ ​ការចរចា​នានា​នៅ​ក្នុង​ទីក្រុង​វី​យែ​ន ដើម្បី​ស្ដារ​កិច្ចព្រមព្រៀង​នេះ​ឡើងវិញ​បាន​ចាប់ផ្ដើម​កាលពី​ក្នុង​ខែ​មេសា ឆ្នាំ២០២១ ប៉ុន្តែ​ត្រូវ​បាន​ជាប់​គាំង​ក្នុង​ពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ ស្រប​ពេល​ការ​មិន​ចុះ​សម្រុង​រវាង​ទីក្រុង​តេអេរ៉ង់ និងក្រុង​វ៉ាស៊ីនតោន ដែល​បាន​រៀប​ចំ​ការចរចា​ដោយ​ប្រយោល​រយៈពេល​ ២​ថ្ងៃ​បញ្ចប់​ទៅ​ដោយ​គ្មាន​លទ្ធផល​នៅ​ក្នុង​ប្រទេស​កាតា​កាលពី​ខែ​មុន​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        1033
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        516
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        243

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm