Luis Suarez ឈានដល់​កិច្ចព្រមព្រៀង​វិល​ត្រលប់​ទៅ​ក្លិប​ដើម​នៅ​អ៊ុយ​រូ​ហ្កា​យ​វិញ

2022/07/27 05:20:59 pm        60

​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​វ័យ​ចំណាស់ Luis Suarez បាន​ឈានដល់​កិច្ចព្រមព្រៀង​ហើយ​ ក្នុង​ការវិល​ត្រលប់​ទៅកាន់​ក្លិប​ដើម​នៅ​ប្រទេស​កំណើត​អ៊ុយ​រូ​ហ្កា​យ​វិញ​។ ​កីឡាករ​វ័យ ៣៥ឆ្នាំ​រូបនេះ​បាន​ចាក​ចេញពី Atletico Madrid ក្រោយ​ផុត​កិច្ចសន្យា និង​ត្រលប់​ទៅកាន់​ក្លិប​ Nacional​។

​​អ្នកគាំទ្រ​ប្រមាណ ២ម៉ឺន​នាក់​បាន​ពាក់​ស្រោម​មុខ​រូប Suarez អំឡុង​ការប្រកួត​របស់ Nacional កាលពី​ចុង​សប្តាហ៍កន្លងទៅ ​ក្រោយ​ដឹង​ដំណឹង​ថា​អតីត​ខ្សែប្រយុទ្ធ Barcelona រូបនេះ​ត្រលប់​មកវិញ​។​ ​មុន​ឈានដល់​កិច្ចព្រមព្រៀង​នេះ Suarez ក៏មាន​ទំនាក់ទំនង​ផ្ទេរ​ទៅកាន់​ក្លិប​អាល្លឺម៉ង់ Borussia Dortmund ផងដែរ​តែ​ការចរចា​មិន​ត្រូវរ៉ូវ​គ្នា​។ ​​រំលឹកថា Luis Suarez បានចាប់ផ្តើម​អាជីព​បាល់ទាត់​ដំបូង​នៅ​ឆ្នាំ២០០៥ ជាមួយ​ក្លិប​អ៊ុយ​រូ​ហ្កា​យ Nacional នេះ​ឈ្នះ​ជើងឯក​លី​គ​កំពូល​អ៊ុយ​រូ​ហ្កា​យ មុនពេល​ផ្លាស់​ទៅកាន់​ក្លិប​ហូ​ឡង់ Groningen​។ ​​ក្រោយ​ទំរង់​លេង​ល្អ​ក្នុង​រដូវ​កាល​ដំបូង Ajax ក៏​ទិញ​ពី Groningen ក្នុងតម្លៃ ៧លាន​អឺរ៉ូ​រហូត​ឈ្នះ​ជើងឯក​ហូ​ឡង់​ជាមួយ Ajax ក្រោយ​ស៊ុត​បញ្ចូល​ទី​សរុប ៨១គ្រាប់​ក្នុងការ​បង្ហាញខ្លួន ១១០ប្រកួត​។

​​ឆ្នាំ២០១១ Luis Suarez បាន​ផ្លាស់​ទៅកាន់ Liverpool ក្នុងតម្លៃ​ផ្ទេរ ២៣លាន​ផោន​ស៊ុត​បញ្ចូល​ទី​បាន ៦៩គ្រាប់​ក្នុងការ​បង្ហាញខ្លួន ១១០ប្រកួត មុនពេល​ផ្លាស់​ទៅកាន់ Barcelona នៅ​ឆ្នាំ២០១៤ ក្នុងតម្លៃ​ផ្ទេរ ៦៥លាន​ផោន​។ ​​Suarez បាន​ចាប់ដៃ​គូប្រយុទ្ធ​ជាមួយ Lionel Messi និង Neymar នៅ Barcelona ក្នុង​រយៈពេល ៦ឆ្នាំ​បង្ហាញខ្លួន​សរុប ១៩១ប្រកួត​រកបាន ១៤៧គ្រាប់​ឈ្នះ​ជើងឯក La Liga បួន​លើក Copa del Rey បួន​លើក និង UEFA Champions League ១​លើក មុនពេល​ផ្លាស់​មកកាន់ Atletico Madrid ឈ្នះ​ជើងឯក La Liga ម្តងទៀត​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm