ឯកឧត្តម រដ្ឋ សារ៉ាវុធ ដឹកនាំឧត្តមមន្រ្តីសេដ្ឋកិច្ចអាស៊ាន បំពេញបេសកកម្មស្វែងយល់ពីតថភាពក្នុងដំណើរការរៀបចំខ្លួនក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ានរបស់ប្រទេសទីម័រខាងកើត

2022/07/27 06:05:13 pm        604

ភ្នំពេញ៖ កាលពីថ្ងៃទី១៩-២២ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម រដ្ឋ សារ៉ាវុធ អគ្គនាយកពាណិជ្ជកម្មអន្តរជាតិ និងជាប្រធានកិច្ចប្រជុំឧត្តមមន្រ្តីសេដ្ឋកិច្ចអាស៊ានសម្រាប់ឆ្នាំ២០២២ បានដឹកនាំឧត្តមមន្រ្តីសេដ្ឋកិច្ចអាស៊ាន អមដំណើរដោយអគ្គលេខាធិការរងអាស៊ាននិងសហការី ទៅបំពេញបេសកកម្មស្វែងយល់ពីតថភាពក្នុងដំណើរការរៀបចំខ្លួនក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ានរបស់ប្រទេសទីម័រខាងកើត។

បេសកកម្មនេះ មានគោលបំណងវាយតម្លៃនូវវឌ្ឍនភាពរបស់ទីម័រខាងកើតក្នុងដំណើរការស្នើសុំចូលជាសមាជិកអាស៊ាន ក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន ដោយពិនិត្យមើលគោលនយោបាយជាតិ បទប្បញ្ញត្តិ និងគំនិតផ្តួចផ្តើមនានា ដើម្បីឱ្យមានអនុលោមភាពស្របតាមគោលការណ៍អាស៊ាន។

ភាគីទាំង២ ក៏បានពិភាក្សាផ្លាស់ប្តូរយោបល់ក៏ដូចជាចែករំលែកបទពិសោធន៍ទៅវិញទៅមក ជាពិសេសឱកាស បញ្ហាប្រឈម សក្តានុពល ក៏ដូចជាចំណុចខ្វះខាតនានារបស់ទីម័រខាងកើតដើម្បីអាចឱ្យអាស៊ានជួយកសាងសមត្ថភាព និងជំនួយបច្ចេកទេសផងដែរ។ ក្នុងនោះមានក្រសួងនិងស្ថាប័នរបស់ទីម័រខាងកើតចំនួន៨ ដែលដឹកនាំដោយឯកឧត្តម Domingos Lopes Antunes អនុរដ្ឋមន្រ្តីក្រសួងទេសចរ ពាណិជ្ជកម្ម និងឧស្សាហកម្ម ក្នុងនាមជាសហប្រធាននៃកិច្ចប្រជុំ បានចូលរួមធ្វើបទបង្ហាញជូនដល់គណៈប្រតិភូដើម្បីទទួលបានព័ត៌មានបន្ថែម។

ក្រសួងនិងស្ថាប័នទាំងនោះមានដូចជា ក្រសួងហិរញ្ញវត្ថុ ក្រសួងកសិកម្មនិងនេសាទ ក្រសួងសាធារណការនិងទំនាក់ទំនង ក្រសួងប្រេងកាត និងរ៉ែ ក្រសួងទេសចរណ៍ ពាណិជ្ជកម្ម និងឧស្សាហកម្ម សភាពាណិជ្ជកម្មនិងឧស្សាហកម្ម អាជ្ញាធរគយ សមាគមសណ្ឋាគារ ព្រមទាំងវិស័យឯកជននានាផងដែរ។

ឯកឧត្តមអគ្គនាយក ក៏បានដឹកនាំគណៈប្រតិភូអាស៊ានធ្វើទស្សនកិច្ច នៅមជ្ឈមណ្ឌលជាតិសម្រាប់ការងារនិងការបណ្តុះបណ្តាលជំនាញ កំពង់ផែឌីលី និងកំពង់ផែ Tibar Bay ដើម្បីពិនិត្យ និងវាយតម្លៃលើការបណ្តុះបណ្តាលកសាងធនធានមនុស្ស ក៏ដូចជាសក្តានុពលនៃការដឹកជញ្ជូនទំនិញរបស់ទីម័រខាងកើត ផងដែរ។

ក្នុងអំឡុងបេសកកម្មនេះដែរ ឯកឧត្តមអគ្គនាយក ក៏បានជួបពិភាក្សាទ្វេភាគីជាមួយលោកជំទាវ Adaljiza Magno រដ្ឋមន្រ្តីក្រសួងការបរទេសទីម័រខាងកើត លោកស្រីទីប្រឹក្សាធនាគារ ADB និងលោកស្រី Maika Oshikawa ប្រធាននាយកដ្ឋានពិនិត្យនិងវាយតម្លៃការចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក ដើម្បីជំរុញកិច្ចសហប្រតិបត្តិការតំបន់ បន្ថែមទៀត។

បេសកកម្មរយៈពេល៤ថ្ងៃនេះ បានប្រព្រឹត្តទៅដោយទទួលបានផ្លែផ្កាគាប់ប្រសើរ។ ប្រទេសទីម័រខាងកើត បានប្តេជ្ញាបន្តផ្តល់កិច្ចសហប្រតិបត្តិការលើវិស័យពាក់ព័ន្ធជាមួយអាស៊ាន ដើម្បីពន្លឿននីតិវិធីក្នុងការស្នើសុំចូលជាសមាជិកអាស៊ាន៕

អត្ថបទដែលទាក់ទង

ធុរកិច្ចអាមេរិក-អាស៊ាន សន្យានាំព័ត៌មាន​អំពី​បរិយាកាស​ធុរកិច្ច​នៅ​កម្ពុជា​ផ្សព្វ​ផ្សាយ​បន្ត​នៅ​អាមេរិក
2026/07/23 10:33:13 pm        393
គោលនយោបាយទាក់ទាញវិនិយោគរបស់រាជរដ្ឋាភិបាលកំពុងបន្តស្រូបយកវិនិយោគបរទេសចូលកម្ពុជា​
2026/07/23 10:06:29 pm        320
«កិច្ចប្រជុំច្រកចេញ-ចូលតែមួយ» លើកទី៧ ក្នុងឆ្នាំ២០២៦ ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​ពិនិត្យ​ពិភាក្សា​លើ​សំណើ​សុំចុះប​ញ្ជីគ​ម្រោងវិ​និយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៩គម្រោង
2026/07/22 11:04:19 pm        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm