ប្រតិភូ និង​អត្ត​ព​លិ​ក​ជនពិការ ១៧៩​នាក់​ទៅដល់​ប្រទេស​ឥណ្ឌូនេស៊ី​ចូលរួម​ការប្រកួត​អាស៊ាន​ប៉ា​រ៉ា​ហ្គេម

2022/07/27 06:19:53 pm        550

អាស៊ាន​ប៉ា​រ៉ាហ្គេម៖ ប្រតិភូ គ្រូបង្វឹក និង​កីឡាករ​-​កីឡាការិនី​ជនពិការ​កម្ពុជា​សរុប​ចំនួន ១៧៩​នាក់​ដែលបាន​ចេញ​ដំណើរ​តាម​ជើង​យន្តហោះ​ពិសេស​ដោយ​ឥតគិតថ្លៃ ដើម្បី​ចូលរួម​ការប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១១ ឆ្នាំ​២០២២ បាន​មក​ដល់​ទី​ក្រុង​សូ​ឡូ ប្រទេស​ឥណ្ឌូនេស៊ីដោយ​សុវត្ថិភាព បន្ទាប់ពី​ចាកចេញ​ពី​ព្រះរាជាណាចក្រ​កម្ពុជា​នា​រសៀល​ថ្ងៃ​ទី​២៦ ខែ​កក្កដា ដោយមាន​ការ​អញ្ជើញ​ជូន​ដំណើរ​ពី​ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​ជា​ប្រធាន​ប្រតិភូ​កីឡា​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា។​

​ឯកឧត្តម យី វាសនា អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា និង​ជា​នាយ​បេសកកម្ម​បាន​បញ្ជាក់​ថា ការ​ជូន​ដំណើរ​ពី​សំណាក់​ឯកឧត្តម ហ៊ុន ម៉ា​នី បាន​បង្ហាញ​នូវ​សេចក្ដី​រីករាយ និង​កក់ក្ដៅ​ប្រកបដោយ​មោទនភាព​ធ្វើ​ឲ្យ​កីឡាករ​-​កីឡា​ការិនី​ជនពិការ​កម្ពុជា​ បង្ហាញ​នូវ​ភាព​ជឿជាក់ក្នុង​ការ​បំពេញបេសកកម្ម​មួយ​នេះ។ ឯកឧត្តម​បាន​ថ្លែងអំណរគុណ​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី ដែល​បាន​យកចិត្តទុកដាក់​ដ៏​ខ្ពង់ខ្ពស់ចំពោះ​ប្រតិភូ​កីឡា​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា ដោយ​សម្ដេច​តេ​ជោ​បាន​ផ្តល់​យន្ដហោះ​ពិសេស (Charter Flight) ដើម្បី​ដឹកជញ្ជូន​ប្រតិភូ និង​អត្ត​ព​លិ​ក​កម្ពុជា​ហោះ​ហើរ​ត្រង់​ពី​រាជធានី​ភ្នំពេញ​ទៅ​ទីក្រុង​សូ​ឡូដើម្បី​ធានា​សុវត្ថិភាពទាំង​ទៅ ទាំង​មក ក្នុង​ការ​បង្ការ​ជំងឺ​កូ​វីដ​-១៩​ ទៀត​ផង ជាពិសេស​ឧបត្ថម្ភ​ប្រាក់​ហោ​ប៉ាវ និង​ការ​ចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ​ផង​ដែរ។ ជាមួយ​នឹង​ការ​យក​ចិត្ត​ទុក​ដាក់​នេះ ឯកឧត្តម​អគ្គលេខាធិការ និង​អត្ត​ព​លិ​ក​ទាំងអស់​ប្តេជ្ញា​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព ដណ្តើម​មេដាយ​មាស​ជូន​ជាតិ សម្តេច​តេ​ជោ ថ្នាក់ដឹកនាំ និង​ប្រជាពលរដ្ឋ​ជាង ១៧​លាន​នាក់​ឲ្យ​បាន។

​ឯកឧត្តម យី វាសនា ក៏បាន​ផ្ដាំផ្ញើ​ដល់​អត្ត​ព​លិ​ក គ្រូបង្វឹក គ្រូ​ជំនួយ និង​អ្នកបច្ចេកទេស​ឲ្យ​យក​បេះ​ដូង​គិត​ពី​តម្លៃ​របស់​ខ្លួន​តំណាង​ឲ្យ​ជាតិ​ទាំងមូល និង​ប្រជាពលរដ្ឋ​ជាង ​១៧​លាន​នាក់ ដូច្នេះ​យើង​ត្រូវ​ធ្វើ​យ៉ាងណា​ដណ្តើម​មេដាយ​មាស​ឲ្យ​បាន ដើម្បី​បង្ហូត​ទង់​ជាតិ​លើ​វេហា​បង្ហាញ​ពី​មោទកភាព និង​កិត្តិសព្ទ​កម្ពុជា​លើ​ឆាក​អន្តរជាតិ។ ជាពិសេស​ជា​ការ​ត្រៀមខ្លួន​ប្រកបដោយ​សក្ដានុពល សម្រាប់​អត្ត​ព​លិ​ក​ជនពិការ​កម្ពុជា​ដោយ​ជោគជ័យ ទាំង​ការរៀបចំ និង​ការប្រកួតប្រជែង​ដណ្តើម​មេដាយ​ពី​ព្រឹត្តិការណ៍​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១២ នា​ឆ្នាំ​២០២៣ នៅ​កម្ពុជា។​ ​សូម​បញ្ជាក់​ថា ព្រឹត្តិការណ៍​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១១ នៅ​ឥណ្ឌូនេស៊ី​នឹង​ប្រព្រឹត្តទៅ​ពី​ថ្ងៃ​ទី​៣០ ខែ​កក្កដា​ដល់​ថ្ងៃ​ទី​០៦ ខែ​សីហា ឆ្នាំ​២០២២ ក្នុង​នោះ​កម្ពុជា​បាន​បញ្ជូន​អត្ត​ព​លិ​ក​សរុប​ចំនួន ១១៥​នាក់​លើ ១១​ប្រភេទ​កីឡា​ចូលរួម​គឺ​មាន​កីឡាអត្តពលកម្ម ហែល​ទឹក បាល់ទះ​អង្គុយ​បុរស និង​នារី បាល់បោះ​រទេះ​បុរស និង​នារី បាល់បោះ​ជនពិការ​ភ្នែក បាល់ទាត់ ​៧​ម្ខាង (​ចលករ​ខួរក្បាល​) វាយ​កូនឃ្លី​លើ​តុ វាយ​សី លើក​ទម្ងន់ អុក និង​ប៊ូ​ស្យា​៕ អត្ថបទ៖ លី ឈុនឡា

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        103
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        117
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        92

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ

2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm