រុស្ស៊ី​នឹង​ដកខ្លួន​ចេញពី​ស្ថានីយ​អវកាស​អន្តរជាតិ​ក្រោយ​ឆ្នាំ​២០២៤

2022/07/27 06:31:17 pm        674

​រុស្ស៊ី៖ ប្រទេស​រុស្ស៊ី​បាន​និយាយថា នឹង​ដកខ្លួន​ចេញពី​ស្ថានីយ​អវកាស​អន្តរជាតិ​ក្រោយ​ឆ្នាំ​២០២៤ និង​សាងសង់​ស្ថានីយ​អវកាស​ដោយ​ខ្លួនឯង​វិញ​។ ​សហរដ្ឋអាមេរិក និង​រុស្ស៊ី​រួមជាមួយ​ដៃគូ​ផ្សេង​ទៀត​បានធ្វើការ​រួមគ្នា​ប្រកបដោយ​ភាព​ជោគជ័យ នៅ​លើ​ស្ថានីយ​អវកាស​នេះ​ចាប់​តាំង​ពី​ឆ្នាំ១៩៩៨ មក​។

​ប៉ុន្តែ​ទំនាក់ទំនង​នានា​បាន​ល្អក់​កកចាប់តាំងពី​រុស្ស៊ីបាន​វាយលុក​ចូល​អ៊ុយ​ក្រែ​ន ហើយ​កន្លងមក​រុស្ស៊ី​ធ្លាប់​បាន​គំរាម​បញ្ឈប់​គម្រោង​នេះ ព្រោះ​ទណ្ឌកម្ម​របស់លោក​ខាងលិច​មកលើ​ខ្លួន​។ ​អង្គការ​ណា​សាបាន​និយាយ​ថា ខ្លួន​មិនទាន់​ទទួល​បាន​ការ​ជូន​ដំណឹង​ជា​ផ្លូវការ​ណាមួយ​ពី​ចេតនា​របស់​រុស្ស៊ី ដែល​ថា​ចង់​ដក​ខ្លួន​ចេញពី​កម្មវិធី​នេះ​នៅឡើយ​ទេ​។ ​ស្ថានីយ​អវកាស​អន្តរជាតិ (ISS) ដែល​ជា​គម្រោង​រួមគ្នា​ពាក់ព័ន្ធ​នឹង​ទីភ្នាក់ងារ​អវកាស​ចំនួន​៥ បាន​ស្ថិត​នៅ​ក្នុង​គន្លង​តារាវិថី​ជុំវិញ​ភពផែនដី​ចាប់តាំងពី​ឆ្នាំ១៩៩៨ និង​ត្រូវ​បាន​ប្រើ​ដើម្បី​ធ្វើ​ការងារ​ពិសោធន៍​វិទ្យាសាស្ត្រ​រាប់ពាន់​ករណី​។

​ស្ថានីយ​អវកាស​នេះ​ត្រូវ​បាន​ព្រមព្រៀង​ធ្វើ​ប្រតិបត្តិការ​រួមគ្នា​រហូត​ដល់​ឆ្នាំ២០២៤ ប៉ុន្តែ​សហរដ្ឋ​អាមេរិក​ចង់​បន្ថែម​ពេលវេលា​រយៈពេល​ ៦​ឆ្នាំ​ទៀត​ជាមួយ​កិច្ចព្រមព្រៀង​នៃ​ភាគី​ទាំងអស់​។ ​នៅ​ឯ​កិច្ចប្រជុំ​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin លោក Yuri Borisov ប្រធាន​គម្រោង​អវកាស Roscosmos និយាយ​ថា ​គម្រោង​នេះ​នឹង​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​ដល់ដៃ​គូ ប៉ុន្តែ​បានសម្រេច​ចិត្ត​ដក​ខ្លួន​ពី​គម្រោង​នេះ​ក្រោយ​ឆ្នាំ២០២៤៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm