បាត់ដំបង និង​ប៉ៃលិន​ចែក​គ្នា ១​ពិន្ទុ​ម្នាក់​ក្នុង​ជើង​២ នៃ​ពាន​សម្ដេច​តេ​ជោ​-​ថ្នាក់​ខេត្ត​

2021/04/27 09:59:58 am        147

​បាល់ទាត់៖ ក្រុម ស​.​ស​.​យ​.​ក ខេត្តបាត់ដំបង និង​ក្រុម​សូ​ហ្វី​យ៉ា​ប៉ៃលិន​បាន​ត្រឹម​ចែក​គ្នា ១​ពិន្ទុ​ម្នាក់​ប៉ុណ្ណោះ បន្ទាប់ពី​បញ្ចប់​ការប្រកួត ៩០​នាទីដោយ​លទ្ធផល​ស្មើគ្នា ១-១ ក្នុង​ជំនួប​ជើង​ទី​២ នៃ​ពាន​រង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន លើក​ទី​១៥ (​ថ្នាក់​ខេត្ត​) ឆ្នាំ​២០២១ នៅ​ទីលាន​វិទ្យាល័យ​នេ​ត​យ៉ង់ កាលពី​ល្ងាច​ថ្ងៃ​ទី​៣១ ខែ​មីនា​ម្សិលមិញ។​

​ជំនួប​ដ៏​សំខាន់​ក្នុង​ពូ​ល B នេះ វគ្គ​ទី​១ ក្រុម​ទាំងពីរមិន​អាច​បំប៉ោង​សំណាញ់​ទី​គ្នា​បាន​ឡើយ រហូត​ដល់​នាទី​៦១ ទើប​ខេត្ត​បាត់ដំបង​រក​បាន​គ្រាប់​នាំមុខ ១​គ្រាប់​មុន ដែល​ធ្វើ​សម្រេច​ដោយ​កីឡាករ ថា គ្រី​យ៉ា។ ប៉ុន្ដែ ៦​នាទី​ក្រោយមក ក្រុម​សូ​ហ្វី​យ៉ា​ប៉ៃលិន​តាម​ស្មើ​វិញ ១-១ បន្ទាប់ពី​កីឡាករ ញឹក សុភា​រ៉ា តែ​ត​បាល់​លើ​ពី​ជ្រុង​ដោយ​មិត្ត​រួម​ក្រុម ហើយ​ខ្សែ​ការពារ​បាត់ដំបង​កីឡា​ករ ឈៀង មករា ព្យាយាម​តែង​រារាំង តែ​បាល់​នោះ​ផ្លាត​ចូល​ទី​ខ្លួនឯង​នៅ​នាទី​៦៧។​ ​បន្ទាប់ពី​មាន​គ្រាប់​តាម​ស្មើគ្នា​ហើយ ក្រុម​ទាំងពីរបាន​បង្កើន​ការ​វាយ​សម្រុក​គ្នា​កាន់​តែ​ខ្លាំង តែ​មិន​មាន​ក្រុម​ណា​អាច​បន្ថែម​គ្រាប់​បាល់​ទៀត​ឡើយ មុន​អាជ្ញាកណ្ដាល​ផ្លុំ​កញ្ចែ​បញ្ចប់​ការប្រកួត ដែល​នាំ​ឲ្យ​ក្រុម​ទាំងពីរបាន​ត្រឹម​ចែក​គ្នា ១​ពិន្ទុ​ម្នាក់ ផ្ទុយ​កាលពី​ជួបគ្នា​ជើង​ទី​១ ដែល​ក្រុម ស​.​ស​.​យ​.​ក ខេត្ត​បាត់ដំបង បាន​យកឈ្នះ​ក្រុម​សូ​ហ្វី​យ៉ា​ប៉ៃលិនរហូតដល់​ទៅ ៤-១ ឯណោះ។​

​តាមរយៈ​លទ្ធផល​នេះ​ដែរ បាន​ធ្វើ​ឲ្យ​ក្រុម​សូ​ហ្វី​ប៉ៃលិនបន្ដ​ឈរ​លេខ​រៀង​ទី​២ បណ្ដោះអាសន្ន និង​មាន ៨​ពិន្ទុបន្ទាប់ពី​ឆ្លងកាត់ ៥​ប្រកួត​ឈ្ន ២ ស្មើ​២ និង​ចាញ់១ ខណៈ​ក្រុម ស​.​ស​.​យ​.​ក ខេត្ត​បាត់ដំបងឈរ​លេខ​រៀង​ទី​៣ និង​មាន ៧​ពិន្ទុជាមួយ​លទ្ធផល ៥​ប្រកួត​ដូចគ្នា ឈ្នះ​២ ស្មើ​១ និង​ចាញ់២ តាម​ពីក្រោយ​ក្រុម​កំពូល​តារាង​ខេត្ត​បន្ទាយមានជ័យ ដែល​មាន ១០​ពិន្ទុ និង​មាន​សង្ឃឹម​ខ្ពស់ក្នុង​ការ​បន្ដ​ដំណើរ​ទៅ​វគ្គ ១៦​ក្រុម​ចុងក្រោយ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        71
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        288
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        358

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm