អ្នកជំងឺកូវីដភាគច្រើនព្យាបាលតាមផ្ទះ ខណៈនៅភ្នំពេញមាន៤នាក់ប៉ុណ្ណោះ សម្រាកព្យាបាលនៅមន្ទីរពេទ្យ

2022/07/27 08:31:30 pm        608

ភ្នំពេញ៖ ករណីឆ្លងកូវីដ-១៩ ត្រូវបានរកឃើញជារៀងរាល់ថ្ងៃ ចាប់តាំងពីថ្ងៃទី ២៨ ខែមិថុនា​មកម្លេះ។ ​ទោះរកឃើញករណីឆ្លងរៀងរាល់ថ្ងៃក្ដី តែមិនមានករណីបាត់បង់ជីវិតដោយសារ​កូវីដ-១៩ ទៀតនោះទេ។ ​សម្រាប់ក្របខណ្ឌរាជធានីភ្នំពេញ​ គិតត្រឹមថ្ងៃនេះ ​គឺមានអ្នកជំងឺចំនួន ៤នាក់​ប៉ុណ្ណោះ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ នេះជាជាការបញ្ជាក់ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ។

គិតត្រឹមពេលនេះ គឺមានរយ:ពេលប្រមាណ ១ខែហើយ ដែលកម្ពុជា មានការរកឃើញករណី​ឆ្លង​កូវីដ-១៩ ជាថ្មី ដោយការរកឃើញករណីឆ្លងជាថ្មីនោះចាប់ផ្ដើមតាំង​ពីថ្ងៃទី ២៨​ ខែកក្កដា​មក​ម្ល៉េះ។ ការរកឃើញជាថ្មីនេះ​ គឺស្ថិតក្នុងរង្វង់ជាង១០ករណីឆ្លងរៀងរាល់ថ្ងៃ បើផ្អែកលើសេចក្ដីជូន​ដំណឹង​ប្រចាំថ្ងៃ​ របស់ក្រសួងសុខាភិបាល ​ដែលលទ្ធផលបញ្ជាក់ពី ម៉ាស៊ីន PCR។

សម្រាប់ក្របខណ្ឌរាជធានីភ្នំពេញ​ គិតត្រឹមពេលបច្ចុប្បន្ន ​ពុំមានការបញ្ជាក់ច្បាស់ថា មានអ្នក​ជំងឺ​ចំនួន​ប៉ុន្មានបានឆ្លងនោះទេ។ ​យ៉ាងណាម៉ិញ​លោកវេជ្ជបណ្ឌិត ងី ​មានហេង ប្រធានមន្ទីរសុខា​ភិបាល​រាជធានីភ្នំពេញ​ អះអាងថា គិតត្រឹមថ្ងៃនេះ ​គឺ​មានអ្នកជំងឺកូវីដ-១៩ ​ចំនួន ៤នាក់ប៉ុណ្ណោះ កំពុង​សម្រាកព្យាបាល​នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត​។

ចំពោះស្ថានភាពអ្នកជំងឺកូវីដ-១៩ ទាំង៤នាក់ ​ដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យនេះ គឺមាន​ស្ថានភាពមធ្យម​ ដោយបំពាក់ឧបករណ៍អុកស៊ីសែន​ តិចតួច។ ​តែពុំមែនជាស្ថានភាពធ្ងន់ធ្ងរនោះទេ។ នេះជាការបញ្ជាក់ថែម ​របស់លោកវេជ្ជបណ្ឌិត ​ប្រធានមន្ទីរសុខាភិបាល។

ពាក់ព័ន្ធនឹងអ្នកជំងឺដែលមានស្ថានភាពកម្រិតស្រាល ​រឺគ្មានរោគសញ្ញា គឺអាចធ្វើការព្យាបាល​នៅ​ផ្ទះដោយខ្លួនឯងបាន​ នេះបើតាមសេចក្ដីណែនាំកន្លងទៅរបស់ក្រសួងសុខាភិបាល។ ការព្យាបាលនេះ ​គឺត្រូវធ្វើតេស្តរហ័សនៅថ្ងៃទី៧ ​ក្រោយ​គ្មាន​រោគសញ្ញារយៈពេល ៣ថ្ងៃជាប់គ្នា គឺថ្ងៃទី៥ ថ្ងៃទី៦ និងថ្ងៃទី៧។

ករណីបង្ហាញថា អវិជ្ជមាន គឺអាចបញ្ចប់ការព្យាបាល។ ករណីរកឃើញថាវិជ្ជមាន គឺត្រូវធ្វើ​តេស្ត​រហ័ស​​ម្ដងទៀត ក្នុង​គម្លាត ៤៨ម៉ោងពីគ្នា ​រហូតទទួលបានលទ្ធផលអវិជ្ជមាន។ ចំពោះបុគ្គលដែលបានចាក់វ៉ាក់សាំងពេញលេញ​ ពុំ​តម្រូវ​អោយធ្វើ​ចត្តា​ឡីស័ក​ ក្រោយ​បញ្ចប់​ការ​ព្យាបាលនោះទេ ​រីឯបុគ្គលដែលពុំ​បានចាក់​វ៉ាក់សាំង​ពេញលេញ​ ត្រូវបន្តធ្វើចត្តាឡីស័ក ​រយៈពេល ៧ថ្ងៃ ​ក្រោយបញ្ចប់ការព្យាបាលនៅផ្ទះ៕ អត្ថបទ៖ គឹមហុក 

អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm