របាយការណ៍​ថ្មី​៖ ​អំពើ​ស្អប់​ខ្ពើម​ប្រឆាំង​ពលរដ្ឋ​អាស៊ី​កើន​ឡើង​ជិត ១៥០% ក្នុង​ឆ្នាំ​២០២០ ភាគ​ច្រើន​នៅ​​ទីក្រុង New York និង ​Los Angeles

2021/04/27 09:59:58 am        121

​អាមេរិក៖ ចាប់ពី​ឆ្នាំ២០១៩ ដល់​ឆ្នាំ២០២០ អត្រា​ឧក្រិដ្ឋកម្ម​ស្អប់ខ្ពើម​សរុប​បាន​ធ្លាក់​ចុះ ខណៈ​ឧក្រិដ្ឋកម្ម​ស្អប់ខ្ពើម​ដែល​បាន​ដាក់​គោលដៅ ​លើ​ជនជាតិ​អាស៊ី​កើន​ឡើង​ពី ៣​% ដល់ ២៨% នៅ​ទីក្រុង New York និង ៧% ទៅ ១៥% នៅ​ទីក្រុង Los Angeles​។​

​ការវិភាគ​ស្ថិតិ​របស់​នាយកដ្ឋាន​ន​គរ​បាល​បាន​បង្ហាញ​ថា ​សហរដ្ឋអាមេរិក​បាន​ឆ្លង​កាត់​កាន់តែ​ច្រើន​ឡើង​គួរឲ្យ​កត់​សម្គាល់ ​ក្នុង​ឧក្រិដ្ឋកម្ម​ប្រឆាំង​ជនជាតិ​អាស៊ី​កាលពី​ឆ្នាំមុន ​នៅ​តាម​ទីក្រុង​ធំៗ​ជាច្រើន។​ ការវិភាគ​ដែល​ចេញផ្សាយ​ ដោយ​មជ្ឈមណ្ឌល​សិក្សា​ពី​ការ​ស្អប់ខ្ពើម និង​អំពើ​ជ្រុលនិយម​នៅ​សាកល​វិទ្យាល័យ​រដ្ឋ California ទីក្រុង San Bernardino ​ក្នុង​ខែ​នេះ​បាន​ពិនិ​ត្យ​មើល​ឧក្រិដ្ឋកម្ម​ស្អប់​ខ្ពើម ​នៅ​ក្នុង​ទីក្រុង​ធំៗ​បំផុត​ចំនួន ១៦ របស់​អាមេរិក​។ របាយការណ៍​នោះ​បាន​បង្ហាញ​ថា ខណៈ​ដែល​ឧក្រិដ្ឋកម្ម​បែបនេះ​ក្នុង​ឆ្នាំ​២០២០ បាន​ថយ​ចុះ​សរុប​ចំនួន ៧% ក្នុង​នោះ​ការវាយប្រហារ​ដាក់​គោលដៅ ​លើ​ប្រជាជន​អាស៊ី​បាន​កើន​ឡើង​ជិត ១៥០%​។​

​លោក Karthick Ramakrishnan ស្ថាបនិក និង​ជា​ប្រធាន​គ្រប់គ្រង​ទិន្នន័យ​ប្រជាសាស្ត្រ ​និង​ស្រាវជ្រាវ​គោលនយោបាយ​មិន​រក​ប្រាក់​ចំណេញ AAPI Data បាន​ប្រាប់​កម្មវិធី​អាមេរិក​អាស៊ី​របស់​ទូរទស្សន៍ NBC ថា​ ខណៈ​ដែល​ការ​កើន​ឡើង​នេះ​មិន​អាច​ត្រូវ​បាន​សន្មត​ថា ​ជា​ការ​កើតឡើង​ដោយ​វោហារ​សាស្ត្រ​របស់​រដ្ឋបាល​លោក Trump ដែល​ជា​វោហារសាស្ត្រ​ប្រកាន់​ពូជសាសន៍​អំពី​វីរុស​កូ​រ៉ូ​ណា​នេះ​នោះ​ទេ​។ លោក​បាន​ជឿ​ថា ​ការ​ប្រកាន់​ជំហរ​នៃ​ការពិត​របស់​អតីត​ប្រធានាធិបតី Donald Trump ដែល​ថា ​វីរុស​កូ​រ៉ូ​ណា​នេះ​មាន​ប្រភព​ដើម​នៅ​ក្នុង​ប្រទេស​ចិន ​ហើយ​ការ​កើន​ឡើង​ម្តង​ហើយ​ម្តង​ទៀត​នៃ​វោហារសាស្ត្រ ដែល​ហៅ​វីរុស​នេះ​ថា​ជា​វីរុស​ចិន បាន​ក្លាយ​ជា​ផ្នែក​មួយ​ក្នុង​ការ​ជំរុញ​ឲ្យ​មានការ​ស្អប់ខ្ពើម​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm