បាល់ទាត់៖ ខ្សែបម្រើវែល Aaron Ramsey បានចាកចេញពីក្លិបសេះបង្កង់ Juventus ហើយក្រោយក្លិបអ៊ីតាលីមួយនេះប្រកាសបញ្ចប់កិច្ចសន្យាដោយព្រមព្រៀងទាំងសងខាង។ សប្តាហ៍មុនកីឡាករវ័យ ៣១ឆ្នាំរូបនេះមិនបានចូលរួមជាមួយ Juventus ឡើយក្នុងការចេញដំណើរទៅកាន់ទឹកដីអាមេរិកសំរាប់ការប្រកួតមិត្តភាព Pre-Season។

Ramsey មកដល់ Juventus កាលពីឆ្នាំ២០១៩ ដោយគ្មានតម្លៃផ្ទេរ ដោយអតីតខ្សែបម្រើ Arsenal រូបនេះត្រូវបានគេដឹងថាទទួលបានប្រាក់ឈ្នួលដល់ទៅ ៤០ម៉ឺនផោនក្នុងមួយសប្តាហ៍។ តែក្រោយមក Ramsey ក៏បានចំណាយពេលពាក់កណ្តាលរដូវកាល ២០២១-២២ កន្លងទៅជាកីឡាករខ្ចីជើងនៅក្លិបស្កុតឡេន Glasgow Rangers។ Aaron Ramsey ដែលបង្ហាញខ្លួនបានត្រឹម ៥ប្រកួតជាមួយ Juventus រដូវកាលមុន ត្រូវបានគេដឹងថាអាចនឹងត្រលប់ទៅកាន់ក្លិបដើមរបស់ខ្លួនវិញនៅប្រទេសវែលគឺ Cardiff City៕
អត្ថបទ៖នាង សុភាវុធ