មួយរយៈនេះ ការចរាចរមនុស្សចេញចូលតាមច្រកអូរស្មាច់ស្ងប់ស្ងាត់ ​តែវិធានការទប់ស្កាត់ជំងឺ ឆ្លងនៅតែរឹតបន្តឹង

2022/07/27 10:17:51 pm        681

ភ្នំពេញ៖ មួយរយៈចុងក្រោយនេះ ការធ្វើចរាចរមនុស្សចេញចូលប្រទេសថៃ ឆ្លងកាត់​តាម​ច្រក​ព្រំដែន​អន្តរជាតិអូរស្មាច់ ខេត្តឧត្ដរមានជ័យ ហាក់មានសភាពស្ងប់ស្ងាត់ តែទោះជាយ៉ាងណា មន្ត្រីពាក់ព័ន្ធទាំងអស់ ដែលឈរជើងប្រចាំការនៅច្រកទ្វារនេះ ​នៅតែបន្តយកចិត្តទុកដាក់ក្នុងការ​អនុវត្តវិធាន​ការទប់ស្កាត់ការនាំចូលជំងឺកូវីដ-១៩ ឬអុតស្វា ។

លោក ហ៊ូ តារារិទ្ធ ប្រធានច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ បានឲ្យដឹងថា បច្ចុប្បន្ននេះ​ អ្នកដំណើរឆ្លងដែនចេញចូលទៅប្រទេសថៃ ​តាមច្រកអូរនេះ ​មានតិចតួចប៉ុណ្ណោះ តែទោះជាបែបនេះក្ដីមន្ត្រីពាក់ព័ន្ធទាំងអស់ ​នៅតែបន្តនិងកាន់តែពង្រឹងការត្រួតពិនិត្យ ដើម្បីធានាថា ពួកគេគ្មាននាំ ជំងឺកូវីដ-១៩ ឬអុតស្វា មកចម្លងបន្ថែមក្នុងសហគមន៍។

ការរឹតបន្តឹងនេះ បន្ទាប់ពីបុរសជនជាតិនីហ្សេរីយ៉ា ដែលត្រូវគេដឹងថា ​បានរត់គេចចេញពីប្រទេសថៃ មកកម្ពុជា កាលពីពេលថ្មីៗនេះ មានជំងឺអុតស្វា។

លោក បានបញ្ជាក់ថា មួយរយៈចុងក្រោយនេះ ក្នុងចំណោមប្រជាពលរដ្ឋ ​ដែលបានឆ្លងដែលចេញ ចូល​ប្រទេសថៃ មិនត្រូវបានរកឃើញមានឆ្លងជំងឺកូវីដ-១៩នោះទេ ​ព្រោះពួកគេបានចាក់វ៉ាក់សាំង​គ្រប់ដូសអស់ហើយ។

លោកប្រធានច្រកទ្វារព្រំដែនអូរស្មាច់ ​បានបញ្ជាក់ថា​ ភាពស្ងប់ស្ងាត់​នៃ​ចរាចរមនុស្សឆ្លងកាត់ព្រំ ដែនអូរស្មាច់​ ម្យ៉ាងក៏ដោយសារ​ ប្រជាពលរដ្ឋ ​បានងាកទៅធ្វើដំណើរចូលប្រទេសថៃ តាមច្រក​ជាំសាងាំ ក្នុងទឹកដីខេត្តអន្លង់វែងវិញ ​ដែលនៅទីនោះ ​ភាគីអាជ្ញាធរកម្ពុជា-ថៃ មួយរយៈចុង​ក្រោយនេះ មានការសម្របសម្រួលគ្នាល្អ ​ផ្ដល់ភាពងាយស្រួលចំពោះអ្នកដំណើរ ពិសេស​នោះចំពោះ​អ្នកជំងឺ ដែលមានសភាពធ្ងន់ធ្ងរ ៕ អត្ថបទ៖ ឃិន សារិទ្ធ



អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        99
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        148
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        100

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ

2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 08:55:10 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm