ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងាររវាងលោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាមួយលោក Laurent Serment នាយកទីភ្នាក់ងារ នៃបណ្តាញសកលវិទ្យាល័យដែលប្រើប្រាស់ភាសាបារាំង ប្រចាំនៅតំបន់អាស៊ីប៉ាស៊ីហ្វិក នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ នាទីសី្តការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
លោកជំទាវ បណ្ឌិតសភាចារ្យ បានសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសដែរលោក Laurent Serment ទើបតែតែងតាំងជានាយកថ្មី របស់ទីភ្នាក់ងារ នៃបណ្តាញសាកលវិទ្យាល័យដែលប្រើប្រាស់ភាសាបារាំង។ ក្នុងកិច្ចពិភាក្សានេះ បានផ្តោតជាសំខាន់ទៅលើកិច្ចសហប្រតិបត្តិការបច្ចេកទេស និងកិច្ចសហប្រតិបត្តិការនៅសាកលវិទ្យាល័យផងដែរ៕ អត្ថបទ ៖ រដ្ឋា





