រដ្ឋមន្ត្រីក្រសួងសាធារណការស្នើឱ្យសិក្សាលម្អិតបន្ថែមទៀត លើផ្លូវនាវាតាមដងទន្លេបាសាក់ឆ្ពោះទៅសមុទ្រ

2022/07/28 01:49:18 am        570

ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូននៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា និងពិនិត្យវឌ្ឍនភាពការងារសិក្សា និងជម្រើសស្តីពីការតភ្ជាប់ផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ ដោយមានការចូលរួមថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធពីអង្គភាពឱវាទក្រសួង។

ក្នុងកិច្ចប្រជុំនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ជាថ្មីអំពីសារៈសំខាន់នៃការអភិវឌ្ឍផ្លូវនាវាចរណ៍ទន្លេបាសាក់ ដើម្បីជំរុញការដឹកជញ្ជូនតាមផ្លូវទឹកនៅកម្ពុជា ដែលអាចជួយកាត់បន្ថយការចំណាយលើការដឹកជញ្ជូន និងភស្តុភារកម្ម និងមានប្រសិទ្ធភាពជាងមុន ព្រមទាំងងាយស្រួលធ្វើសមាហរណក ម្មផ្ទៃក្នុងក្នុងវិស័យដឹកជញ្ជូនតាមផ្លូវទឹកផងដែរ។

បន្ទាប់ពីមន្ត្រីជំនាញរបស់អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ បានធ្វើបទបង្ហាញអំពីវឌ្ឍនភាពនៃការសិក្សា និងជម្រើសស្តីពីការតភ្ជាប់ផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ និងមានការចូលរួមផ្តល់មតិយោបល់ ក៏ដូចជាធាតុចូលពីថ្នាក់ដឹកនាំពាក់ព័ន្ធរួចមក ឯកឧត្តមទេសរដ្ឋមន្ត្រី បានជំរុញឱ្យក្រុមការងារធ្វើការសិក្សាឱ្យបានស៊ីជម្រៅលម្អិត និងគ្រប់ជ្រុងជ្រោយបន្ថែមទៀត ដើម្បីដាក់ជូនភាគីពាក់ព័ន្ធពិនិត្យពិចារណា៕

​

ដោយ៖ គង់ ឌិន


អត្ថបទដែលទាក់ទង

ក្រុមការងារចុះមូលដ្ឋានស្រុកមង្គលបុរី និង CLRA ចុះចែកអំណោយជូនពលរដ្ឋជិតពីរពាន់គ្រួសារ
2026/11/01 02:43:30 pm        1
រដ្ឋមន្រ្តីកសិកម្មចុះចែកស្រូវពូជដល់កសិកររងគ្រោះទឹកជំនន់ព្រមទាំងជំរុញឱ្យចូលរួមសហគមន៍កសិកម្មទំនើបនៅខេត្តបន្ទាយមានជ័យ
2026/11/01 02:01:45 pm        1
រាជរដ្ឋាភិបាល ផ្តោតលើការពង្រឹងគុណភាពសាលារៀនរដ្ឋ ចាប់ពីមត្តេយ្យសិក្សា ដល់មធ្យមសិក្សា
2026/11/01 11:56:26 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុមការងារចុះមូលដ្ឋានស្រុកមង្គលបុរី និង CLRA ចុះចែកអំណោយជូនពលរដ្ឋជិតពីរពាន់គ្រួសារ

2026/11/01 02:43:30 pm
​រដ្ឋមន្រ្តីកសិកម្មចុះចែកស្រូវពូជដល់កសិកររងគ្រោះទឹកជំនន់ព្រមទាំងជំរុញឱ្យចូលរួមសហគមន៍កសិកម្មទំនើបនៅខេត្តបន្ទាយមានជ័យ
2026/11/01 02:01:45 pm
​ពលដ្ឋអ៊ុយក្រែនជម្លៀសខ្លួន៖ ពួកយើងបានរត់គេចចេញពីឋានរនកនៅទីក្រុងកាន់កាប់ Oleshky
2026/11/01 01:49:10 pm
​លោក Erdogan និងលោក Zelenskiy ពិភាក្សាកិច្ចប្រជុំស្វែងរកសន្តិភាព និងសុវត្ថិភាពនាវាចរណ៍នៅសមុទ្រខ្មៅ
2026/11/01 01:45:37 pm
​លោក Rubio ៖ លោក Trumpនៅមិនទាន់សម្រេចចិត្តនោះទេ ថាតើត្រូវចាប់ផ្តើមវាយប្រហារអ៊ីរ៉ង់ឡើងវិញឬយ៉ាងណា
2026/11/01 01:41:27 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/01 11:58:12 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/31 11:41:09 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/01 03:25:56 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/01 02:11:32 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm