សហរដ្ឋអាមេរិក​ត្រៀម​ផែនការ​យោធា​ការពារ​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី Pelosi ទៅ​កោះ​តៃវ៉ាន់​

2022/07/28 05:43:14 pm        855

សហរដ្ឋអាមេរិក៖ ដោយ​សំអាង​ប្រភព​ពី​ក្រុម​មន្ត្រី​អាមេរិក​ដែល​មិន​បញ្ចេញ​ឈ្មោះ​ សារព័ត៌មាន AP បាន​រាយការណ៍​កាលពី​ថ្ងៃ​ពុធថា មន្ទីរ​បញ្ច​កោណ​អាច​បញ្ជូន​នាវា យន្តហោះ និង​ប្រព័ន្ធ​ឈ្លប​យក​ការណ៍​បន្ថែម​ទៀត ដើម្បី​ការពារ​ប្រធាន​សភា​អាមេរិក​លោកស្រី Nancy Pelosi ប្រសិនបើ​លោកស្រី​នឹង​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅកាន់​កោះ​តៃវ៉ាន់​ តាម​ការ​គ្រោង​ទុក​មែន​នោះ​។

​ទីភ្នាក់ងារសារព័ត៌មាន​នេះ​បាន​និយាយ​ថា ផែនការ​បង្ការ​ជាមុន ដែល​ត្រូវ​បាន​កំពុង​បង្កើត​ឡើង​ដោយ​យោធា​អាមេរិក រួមមាន​ការ​បង្កើត​តំបន់​ការពារ​ទ្វេដង​សម្រាប់​ប្រធាន​សភា​រូប​នេះ អំឡុង​ការ​ធ្វើ​ដំណើរ​របស់​លោក​ស្រី​ទៅកាន់​កោះ​នេះ និង​ការ​ស្នាក់នៅ​ទីនោះ។ ​សារព័ត៌មាន AP ដដែល​បាន​រាយការណ៍​ថា ក្រុម​មន្ត្រី​ក៏បាន​លើកឡើង​ផង​ដែរ ពី​ភាព​ចាំ​បាច់​ក្នុង​ការ​បង្កើត​ឲ្យ​មាន​តំបន់​ទ្រនាប់​ជុំវិញ​វត្តមាន និង​យន្តហោះ​របស់​លោក​ស្រី Pelosi អំឡុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ស្រី ដែល​ជា​ការ​ត្រៀម​ការពារ​សម្រាប់​ឧបទ្ទវហេតុ​ធំ​ៗ​នានា​ពាក់ព័ន្ធ​នឹង​ប្រទេស​ចិន​។

​ទីក្រុង​ប៉េកាំង​ដែល​ចាត់​ទុក​កោះ​ស្វ័យ​គ្រប់គ្រង​មួយ​នេះ​ ជា​ផ្នែក​មួយ​នៃ​ដែនដី​របស់​ខ្លួន​បាន​ព្រមាន​ដដែលៗ​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក​ស្រី​ទៅកាន់​កោះ​តៃវ៉ាន់ អាច​បង្កើត​ឲ្យ​មាន​ប្រតិកម្ម​ខ្លាំង និង​មាន​ផលវិបាក​ដែល​មិន​អាច​ស្ដារ​ឡើង​វិញ​បាន​សម្រាប់​ទំនាក់ទំនង​រវាង​ចិន និង​សហរដ្ឋអាមេរិក​។ លោក Zhao Lijian អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិនបាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​កាលពី​ថ្ងៃ​ពុធ​ថា ប្រសិនបើ​សហរដ្ឋអាមេរិក​នៅតែ​ធ្វើ​អ្វី​តាមតែ​ចិត្ត​ខ្លួនឯង និង​ប្រជែង​ខ្សែបន្ទាត់​ក្រោម​របស់​ចិននោះ​ ពិតជា​នឹង​ជួប​ការ​ឆ្លើយ​តប​ដោយ​កម្លាំង​មិន​ខាន៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        109
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        102
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        97

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm