ម្ចាស់​មេដាយ​ស៊ី​ហ្គេម ៤​រូប​ដណ្ដើម​បាន​ជ័យជម្នះ​រៀងខ្លួន​ក្នុង​កម្មវិធី​ទី​២ នៃ​សង្វៀន​ World Fight

2022/07/28 05:57:47 pm        140

​​គុន​ខ្មែរ​៖ ម្ចាស់​មេដាយ​ស៊ី​ហ្គេមលើក​ទី​៣១ នៅ​ប្រទេស​វៀតណាម ៤​រូបរួមមាន​កីឡាករ យ៉េន ឌី​ណា​, ឈឿង ល្វៃ​, ឃឹម បូរ៉ា និង អេ អាំ​ម៉ា​រី​ន ភូ​ថង បាន​យកឈ្នះ​គូប្រកួត​រៀងៗ​ខ្លួននៅក្នុង​ការប្រកួត​ទី​២ នៃ​ព្រឹត្តិការណ៍​ «​សង្វៀន​គុន​ខ្មែរ​ជើងឯក​ពិភពលោក ឬ​ World Fight Tournament 2022 / Kun Khmer Series» ​កាលពី​ល្ងាច​ថ្ងៃទី​២៧ ខែកក្កដា នៅក្នុង​មជ្ឈមណ្ឌល​កីឡា​ក្នុង​សាលនៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ។​

​សម្រាប់​កីឡាករ យ៉េន ឌី​ណា ម្ចាស់​មេដាយមាស​ស៊ី​ហ្គេមបាន​ផ្ដួល​កីឡាករ​ឥណ្ឌា​ Anil Mehta ​ត្រឹម​ទឹក​ទី​៣ ដែល​នាំ​ឲ្យ​ជើង​ខ្លាំង​គុន​ខ្មែរ​រូបនេះឡើងទៅ​វគ្គ​បន្ដ ក្នុងនាម​គូ​ដណ្ដើម​ខ្សែក្រវាត់​អន្ដរជាតិប្រភេទ​ទម្ងន់ ៦៣.៥​គីឡូក្រាម។ រីឯ​ម្ចាស់​មេដាយប្រាក់​ស៊ី​ហ្គេម ឈឿន ល្វៃ បាន​យកឈ្នះ​កីឡាករ​អង់គ្លេស​ Alexander Michael ​ដោយ​ពិន្ទុ បន្ទាប់ពី​វាយ​ឲ្យ​អ្នកលេង​ឆ្លងដែន​រូបនេះត្រូវបាន​អាជ្ញាកណ្ដាល​រាប់​ជា​ច្រើនដង។​ ​ចំណែក​កីឡាករ ឃឹម បូរ៉ា ម្ចាស់​មេដាយ​សំរឹទ្ធ​ស៊ី​ហ្គេមគឺ​បាន​យកឈ្នះ​កីឡាករ​ថៃ​ Hurricane Sor.Decha Than ​ដោយ​ពិន្ទុ និង​កីឡាករ អេ អាំ​ម៉ា​រី​ន ភូ​ថង ម្ចាស់​មេដាយ​​សំរឹទ្ធ​ស៊ី​ហ្គេម​ដូចគ្នាក៏បាន​យកឈ្នះ​កីឡាករ​អ៊ីរ៉ង់​ Mohammad Esmaeil ​ដោយ​ពិន្ទុ​ផងដែរ។

លើកលែងតែ​កីឡាការិនី ទួន ស្រី​ពី​ន ប៉ុណ្ណោះដែល​រង​បរាជ័យ​ក្រោម​ថ្វីដៃ​ភ្ញៀវ ពោលគឺ​ចាញ់​កីឡាការិនី​ប្រេ​ស៊ី​ល​ Brabara Aguiar ​ដោយ​ត្រូវ​អាជ្ញាកណ្ដាល​បញ្ឈប់​ការប្រកួត​ត្រឹម​ទឹក​ទី​៣។​ ​ជុំវិញ​ការចូលរួម​កម្មវិធី​ដ៏​ធំ​នេះឃើញថា កីឡាករ​-​កីឡាការិនីដែល​សុទ្ធសឹង​ជា​សមាជិក​ក្រុម​ជម្រើសជាតិ​កម្ពុជា បាន​សម្ដែង​ការសប្បាយ​ចិត្ត ដ្បិត​ពួកគេ​ចាត់ទុក​នេះ​គឺជា​ឱកាស​មួយដើម្បី​ពង្រឹងសមត្ថភាព​បន្ថែម ក្នុងការ​ត្រៀមលក្ខណៈ​ប្រកួតប្រជែង និង​ដណ្ដើម​មេដាយ​ជូន​ជាតិនៅក្នុង​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ​នាពេលខាងមុខ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm