អនាគត​របស់ Ronaldo នៅ Manchester United បន្ត​ស្ថិត​ក្នុង​មន្ទិល

2022/07/28 06:19:48 pm        107

​បាល់ទាត់៖ ​អនាគត​របស់​ខ្សែប្រយុទ្ធ​ព័រទុយហ្កាល់ Cristiano Ronaldo នៅ​ក្រុម​បិសាច​ក្រហម Manchester United បន្ត​ស្ថិតក្នុង​មន្ទិល​ដដែល បើទោះជា​មានការ​ចរចា​ចុងក្រោយ​បំផុត​នៅ​ថ្ងៃ​អង្គារ​កន្លងទៅ​។​ ​​ប្រធាន​ក្រុម​ជម្រើសជាតិ​ព័រទុយហ្កាល់​រូបនេះបានមក​ដល់ទី​លាន​ហ្វឹកហាត់ Carrington របស់ Manchester United ជាមួយនឹង​វត្តមាន​ភ្នាក់ងារ Jorge Mendes ដើម្បី​ជជែក​ពី​ការ​អនាគត​របស់ Ronaldo ថា​ត្រូវ​ចាកចេញ​រឺ​ស្នាក់នៅ​បន្ត​។

​ស្ថិតក្នុង​ម​ហិ​ច្ច​តា​ចង់​លេង​នៅ​ក្របខណ្ឌ​ក្លិប​កំពូល UEFA Champions League ធ្វើឱ្យ Ronaldo បន្ត​គំនិត​ចង់​ចាក​ចេញពី Manchester United ឱ្យ​ខាន​តែ​បាន​ក្នុង​អាជីព​កីឡាករ​បាល់ទាត់​ចុងក្រោយ​របស់ខ្លួន​។ ​​សារព័ត៌មាន​អង់គ្លេស​មួយ​បាន​ចុះផ្សាយ​ថា ការចរចា​មិន​ជោគជ័យ​ឡើយ បើទោះជា​មាន​វត្តមាន Sir Alex Ferguson ក្នុងការ​ចរចា​នោះ​ក៏​ដោយ​។ ​​ជំហរ​របស់ Manchester United គឺ​មិន​ចង់ឱ្យ​កីឡាករ​វ័យ ៣៧ឆ្នាំ​រូបនេះ​ចាកចេញ​ឡើយ ខណៈ​អ្នកចាត់ការ​ថ្មី​លោក Erik ten Hag ធ្លាប់បាន​បញ្ជាក់ថា Ronaldo ស្ថិតក្នុង​គំរោង​របស់លោក​សំរាប់​រដូវ​កាល​ថ្មី​ខាងមុខ​។

​​បើទោះជា​មានបំណង​ចង់​លេង​បាល់​នៅ UEFA Champions League មក​ទល់​ពេលនេះគេ​មិនទាន់​ឃើញ​ក្លិប​ណាមួយ​ធ្វើ​ទំនាក់ទំនង​នាំយក​អតីត​ខ្សែប្រយុទ្ធ Real Madrid រូបនេះ​នៅឡើយ​។ ​​Chelsea និង Bayern Munich ក៏​ធ្លាប់​បង្ហាញ​ពី​បំណង​ចង់បាន Ronaldo ដែរ​តែ​ក្រោយមក​ក៏បាន​ដកខ្លួន​វិញ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        72
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        313
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        390

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm