WHO និយាយ​ថា ជំងឺ​អុត​ស្វា​ជាង​ ១៨០០០​ករណី​ត្រូវ​បាន​រាយការណ៍​នៅ​ទូទាំង​ពិភពលោក

2022/07/28 07:02:01 pm        981

​WHO៖ អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក​ លោក​វេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus បាន​និយាយ​ថា ការ​ផ្ទុះ​ឡើង​ជំងឺ​អុតស្វា​អាច​ត្រូវ​បាន​បញ្ឈប់ ប្រសិនបើ​ប្រទេស សហគមន៍ និង​បុគ្គល​នានា​ជូនដំណឹង ហើយ​ទទួល​យក​ហានិភ័យ​ធ្ងន់ធ្ងរ និង​ចាត់វិធានការ​ចាំបាច់​ដើម្បី​បញ្ឈប់​ការ​ចម្លង និង​ការពារ​ក្រុម​ងាយ​រងគ្រោះ​។

ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​នៅ​ទីក្រុង​ហ្សឺ​ណែវ លោក Ghebreyesus បាន​និយាយ​ថា វិធី​ល្អ​បំផុត​ដើម្បី​ធ្វើ​ដូច្នេះ​គឺ​ត្រូវ​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​ប៉ះពាល់​ផ្ទាល់​។ នោះ​មានន័យថា​ ធ្វើ​ឱ្យ​ជម្រើស​ប្រកប​ដោយ​សុវត្ថិភាព​សម្រាប់​ខ្លួន​អ្នក និង​អ្នកដទៃ​។ អង្គការ​សុខភាព​ពិភពលោក​បាន​ប្រកាស​ភាព​អាសន្នសុខភាព​សាធារណៈ​ នៃ​ការ​ព្រួយបារម្ភ​ជាអន្តរជាតិ​ជុំវិញ​ការ​ផ្ទុះ​ឡើង​ជំងឺ​អុតស្វា​ជា​សកល​។ ករណី​ជាង ១៨០០០​ករណី​នៃ​ជំងឺ​អុតស្វា​ត្រូវ​បាន​រាយការណ៍​មក​អង្គការ​សុខភាព​ពិភពលោក​ពី ៧៨​ប្រទេសដោយ​ជាង ៧០% នៃ​ករណី​ត្រូវ​បាន​រាយការណ៍​ពី​តំបន់​អឺរ៉ុប និង ២៥% មកពី​តំបន់​ទ្វីប​អាមេរិក​។ អង្គការ​សុខភាព​ពិភពលោក​ (WHO) បាន​ណែនាំ​អោយ​ចាក់​វ៉ាក់សាំង​តាម​គោលដៅ ​សម្រាប់​អ្នក​ដែល​ប៉ះពាល់​នឹង​អ្នក​ដែល​មាន​ជំងឺ​អុត​ស្វា និង​សម្រាប់​អ្នក​ដែល​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​ប៉ះពាល់ រួម​ទាំង​បុគ្គលិក​សុខាភិបាល បុគ្គលិក​មន្ទីរ​ពិសោធន៍ និង​អ្នក​ដែល​មាន​ដៃគូ​រួមភេទ​ច្រើន​។

វ៉ាក់សាំង​ជំងឺ​អុតស្វា ​ឬ​អុតធំ​មួយ​ប្រភេទ​ហៅថា MVA-BN ត្រូវ​បាន​អនុម័ត​ក្នុង​ប្រទេស​កាណាដា សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក​សម្រាប់​ប្រើ​ប្រឆាំង​ជំងឺ​អុត​ស្វា​។ វ៉ាក់សាំង​ពីរ​ប្រភេទ​ផ្សេងទៀត​គឺ LC16 និង ACAM2000 ក៏​កំពុង​ត្រូវ​បាន​ពិចារណា​សម្រាប់​ប្រើ​ប្រឆាំង​ជំងឺ​អុត​ស្វា​នេះ​ផង​ដែរ​។ ទោះបីជា​យ៉ាងណា​លោក Ghebreyesus បាន​ពន្យល់​ថា យើង​នៅតែ​ខ្វះ​ទិន្នន័យ​ស្តីពី​ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង​សម្រាប់​ជំងឺ​អុត​ស្វា ឬ​ថា​តើ​អាច​នឹង​ត្រូវការ​ចំនួន​ប៉ុន្មាន​ដូ​ស​។ នោះ​ហើយ​ជា​មូល​ហេតុ​ដែល​ប្រធាន​អង្គការ​សុខភាព​ពិភពលោក​បាន​និយាយ​ថា ទីភ្នាក់ងារ​នេះ​ជំរុញ​ឱ្យ​ប្រទេស​ទាំងអស់​ដែល​កំពុង​ប្រើប្រាស់​វ៉ាក់សាំង​ដើម្បី​ប្រមូល និង​ចែករំលែក​ទិន្នន័យ​សំខាន់ៗ​ចំពោះ​ប្រសិទ្ធភាព៕​

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
អ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស UN ប្រចាំកម្ពុជាចង់​ទៅ​ពិនិត្យ​ស្ថានភាព​ជនភៀស​សឹក​កម្ពុជា​ដោយ​ផ្ទាល់
2026/07/22 07:16:08 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm