កម្ពុជាស្នើឲ្យបើកទូលាយសម្រាប់ពាណិជ្ជកម្មអន្តរជាតិ ពិសេសលើទំនិញយុទ្ធសាស្ត្រ

2022/07/28 08:22:40 pm        834

ភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ ប្រធានគណៈកម្មាធិការជាតិអេស្កាប់ (ESCAP) បានថ្លែងថា ក្នុងនាមប្រធានអាស៊ានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើប្រទេសក្នុងតំបន់ និងសកលលោក បើកទូលាយសម្រាប់ពាណិជ្ជកម្មអន្តរជាតិ និងការកាត់បន្ថយរបាំងពាណិជ្ជកម្ម ពិសេសទៅលើទំនិញយុទ្ធសាស្ត្រ ឆ្លើយតបវិបត្តិពិភពលោកបានជួបប្រទះ គឺបញ្ហាការរីករាលដាលនៃជំងឺកូវីដ-១៩ ។

ក្នុងកិច្ចពិគ្រោះយោបល់គោលនយោបាយ អំពីរបាយការណ៍សេដ្ឋកិច្ច និងសង្គម នៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ឆ្នាំ២០២២ សហការរៀបចំដោយ UNESCAP នៅថ្ងៃទី២៨ ខែកក្កដា នេះ ឯកឧត្តម លី ធុជ បានមានប្រសាសន៍ថា ជំងឺកូវីដ-១៩ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច របស់ប្រទេសកំពុងអភិវឌ្ឍន៍​ ដែលសម្រេចបានដោយក្រោមរបៀបវារៈឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ។

ឯកឧត្តម បានបន្តថា ពិភពលោកកំពុងប្រឈមនឹងបញ្ហាជាច្រើនផ្សេងទៀត ក្នុងនោះ​មាន​ការ​ប្រកួត​ប្រជែង​ភូមិសាស្ត្រនយោបាយយោធា សង្រ្គាមពាណិជ្ជកម្ម និងបច្ចេកវិទ្យា ​ប្រែប្រួលអាកាសធាតុ និង​ការរឹតបន្តឹងគោលនយោបាយ​រូបិយវត្ថុ​ជាដើម​ ដែលបញ្ហាទាំងនេះ ​បានធ្វើឱ្យ​មានការ​ផ្លាស់ប្តូរ​ទៅលើ រចនា​សម្ព័ន្ធ​សេដ្ឋកិច្ចពិភពលោក និងរំខានដល់និន្នាការ​ពិភពលោក ដែលធ្វើឱ្យមានការ​ថយ​ចុះនៃខ្សែច្រវាក់តម្លៃ និងផលិតភាពពិភពលោក ។

ឯកឧត្តម បានបន្ថែមថា ក្នុងស្ថានភាពនេះ សម្តេចតេជោជាប្រធានអាស៊ាន បានជំរុញឱ្យតំបន់ ក៏ដូចជាពិភព​លោកទាំងមូល ​ត្រូវរក្សាស្មារតីបើកទូលាយ ​និងគាំទ្រដល់ប្រព័ន្ធពាណិជ្ជកម្មពហុភាគី ក៏ដូច ​ជាពង្រឹងពហុភាគីនិយម ​ជំរុញ​ការបើកទូលាយសម្រាប់ពាណិជ្ជកម្មអន្តរជាតិ​ និងការកាត់​បន្ថយ​របាំង​ពាណិជ្ជកម្ម ​ពិសេសទៅលើទំនិញយុទ្ធសាស្ត្រ រួមមាន​ អាហារ ថ្នាំពេទ្យ ​និងថាមពល ដើម្បីជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ​និងបង្កើនភាពធន់ នៃខ្សែច្រវាក់តម្លៃ ក្នុងតំបន់ និងពិភពលោក ។

ឯកឧត្តម លី ធុជ បញ្ជាក់ថា កម្ពុជាពាក់ព័ន្ធស្ថានភាពសង្គម-សេដ្ឋកិច្ច រាជរដ្ឋាភិបាល បានដាក់ ចេញ​នូវវិធាន​ការគោលនយោបាយ ​ដើម្បីទាក់ទាញការ​វិនិយោគ​បន្ថែមពីបរទេស ​ដោយបន្តកសាង​ហេដ្ឋា​រចនាសម្ព័ន្ធ ​និងធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធដឹកជញ្ជូន​ ជំរុញការ​សម្របសម្រួល​ពាណិជ្ជកម្ម​អភិវឌ្ឍន៍​ធនធានមនុស្ស ​ជំរុញការប្រើប្រាស់ប្រព័ន្ធឌីជីថល ​និង​បច្ចេកវិទ្យា ព្រមទាំង​អភិវឌ្ឍន៍​វិស័យហិរញ្ញវត្ថុ ។

កម្ពុជាបានពង្រីកទីផ្សារនាំចេញ ​តាមរយៈការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា មាន​កិច្ច​ព្រមព្រៀង​ភាពជា ដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ​ក្នុងតំបន់, កិច្ចព្រមព្រៀងពាណិជ្ជកម្ម​សេរីរវាង​កម្ពុជា-ចិន និងកិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរី រវាងកម្ពុជា-កូរ៉េ​ជាលទ្ធផលកម្ពុជា បានក្លាយ​ជា​ទីតាំងដ៏មានសក្តានុពលសម្រាប់ផលិតកម្ម អាជីវកម្ម​ និងវិនិយោគក្នុងតំបន់ ដែលមាន​ទីផ្សារ​នាំចេញ មានភាព​ប្រកួតប្រជែង​ខ្ពស់ ​សម្រាប់អ្នកវិនិយោគទូទាំងពិភពលោក៕ អត្ថបទ៖ បាន សុខរិទ្ធិ


អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        329
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm