ប្រណាំងកង់៖ កីឡាការិនីស្វ៊ីស Marlen Reusser បានប្រជែងឈ្នះដំណាក់កាលទី៤ នៃព្រឹត្តិការណ៍ប្រណាំងកង់នារីជើងឯក Tour de France។

ដំណាក់កាលទី៤ ដែលមានចំងាយផ្លូវ ១២៦.៨គីឡូម៉ែត្រ កីឡាការិនីជិះឱ្យក្រុមប្រណាំង SD Worx រូបនេះបានមកដល់ទីព្រ័ត្រមុនគេប្រើពេល ៣ម៉ោង ១៦នាទី ៣០វិនាទី តាមពីក្រោយដោយកីឡាការិនីម្ចាស់ផ្ទះបារាំង Evita Muzic យឺតជាង ១នាទី ២៤វិនាទី និងលេខ៣ កីឡាការិនីបេឡារុស Alena Amialiusik។ ក្រោយ ៤ដំណាក់កាលនេះកីឡាការិនីហូឡង់ Marianne Vos ដែលបញ្ចប់ដំណាក់កាលទី៤ នេះនៅចំណាត់ថ្នាក់លេខ៥ នោះនៅតែបន្តនាំមុខគេដដែលក្នុងតារាងរួមដោយមានវេលាចំណេញ ១៦វិនាទីពីអ្នកលេខ២ កីឡាការិនីអ៊ីតាលី Silvia Persico និងលេខ៣ កីឡាការិនីប៉ូឡូញ Katarzyna Niewiadoma។ សំរាប់ដំណាក់កាលទី៥ ថ្ងៃព្រហស្បតិ៍នេះមានចំងាយផ្លូវ ១៧៥.៦គីឡូម៉ែត្រឆ្លងកាត់ស្ថានភាពផ្លូវភ្នំតូចៗ៕
អត្ថបទ៖នាង សុភាវុធ