ឯកឧត្តម ឈិត សុខុន៖ ការផ្តល់ពុទ្ធឱវាទល្អៗនាំឱ្យយើងទាំងអស់គ្នាប្រតិបត្តិដ៏ត្រឹមត្រូវ

2022/07/29 12:23:34 am        65

ភ្នំពេញ​៖ ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអៈអាងថា ការផ្តល់ពុទ្ធឱវាទល្អៗនាំឲ្យយើងទាំងអស់គ្នាប្រតិបតិ្តដ៏ត្រឹមត្រូវ។

​ការថ្លែងរបស់ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា យ៉ាងដូច្នេះនាឱកាសអញ្ជើញចូលរួមស្តាប់ក្នុងកម្មវិធីនាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់ នឹងសង្គម ដែលរៀបចំឡើងដោយនាយកដ្ឋានស្រាវជ្រាវផ្សព្វផ្សាយពុទ្ធសាសនាផ្សារភ្ជាប់សង្គម នៃអគ្គនាយកដ្ឋានកិច្ចការសាសនា, នារសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២នេះ នាទីស្តីការក្រសួង។ 

ឯកឧត្តម ឈិត សុខុន បានទូលប្រគេនទៀតថា កម្មវិធីនេះក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានជម្រុញឱ្យក្រសួងធម្មការ និងសាសនា រៀបចំដឹកនាំផលិត ដើម្បីផ្សព្វផ្សាយឱ្យបានទូលំទូលាយ ក្នុងគោលបំណងលើកកម្ពស់តម្លៃព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។  

ឯកឧត្តម រដ្ឋមន្ត្រី ក៏សូមថ្លែងអំណរព្រះគុណចំពោះធម្មកថិកាចារ្យគ្រប់ព្រះអង្គដែលបានចំណាយពេលវេលាដ៏មានតម្លៃនិមន្តមកផ្តល់ពុទ្ធឱវាទតាមរយៈកម្មវិធីនាទីព្រះពុទ្ទសាសនាផ្សារភ្ជាប់ នឹងសង្គម ដើម្បីចែករំលែកចំណេះដឹងដល់ប្រជាពុទ្ធបរិស័ទឱ្យប្រតិបត្តិលើមាគ៌ា ដ៏ត្រឹមត្រូវក្នុងជីវិតប្រចាំថ្ងៃ។ ប្រជាពុទ្ធបរិស័ទគប្បីត្រូវចងចាំ នូវឱវាទបីយ៉ាង ដែលព្រះអង្គទ្រង់បានទូន្មានដល់ពុទ្ធសាសនិកគ្រប់រូប គឺការមិនធ្វើនូវអំពើបាបទាំងពួង ការបំពេញនូវអំពើដែលជាកុសលទាំងពួង និងការធ្វើចិត្តរបស់ខ្លួនឲ្យល្អស្អាតផូរផង់។

 ឯកឧត្តម ឈិត សុខុន បានលើកឡើងថា បន្ទាប់ពីរបបខ្មៅងងឹតនេះកន្លងផុតទៅ គឺនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ព្រះរាជាណាចក្រកម្ពុជា ត្រូវបានរំដោះព្រមទាំងមានការរីកចម្រើនស្ទើគ្រប់វិស័យ ទន្ទឹមនឹងនោះវិស័យព្រះពុទ្ធសាសនា ក៏មានការរីកចំរើនគួរឱ្យកត់សម្គាល់ផងដែរ។

 សូមបញ្ជាក់ផងដែរថា នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់ នឹងសង្គម នៃក្រសួងធម្មការ និងសាសនា ផលិតបានចំនួន២៦៣លើក ស្មើនឹង៩១៤បាទនៃគាថា ដែលការសម្តែងក្នុងឱកាសនេះ បានលើកយកប្រធានបទព្រះធម៌យ៉ាងសំខាន់ៗ និងមានការនិមន្តចូលរួមពីព្រះមន្ត្រីសង្ឃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ដូចជា ព្រះមហាព្រហ្មមុនី ទូច សាទរ ព្រះរាជាគណៈថ្នាក់ទោ ព្រះមេគណស្តីទីរាជធានីភ្នំពេញ ព្រះកំពង់ចាមជ័យអម្ពរមុនី កង ប៊ុនហៃ ព្រះមេគណគណៈធម្មយុត្តិកនិកាយ ខេត្តកំពង់ចាម និងព្រះទេសន៍ប្រជានិយម ផាយ រិទ្ធី ព្រះបាឡាត់គណ គណៈធម្មយុត្តិកនិកាយខេត្តប៉ៃលិន៕​ អត្ថបទ ៖ រដ្ឋា

អត្ថបទដែលទាក់ទង

កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        67
ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        172
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី

2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm