
អន្ដរជាតិ៖ ក្រុមបាតុករ បាននាំគ្នាដង្ហែក្បួនតាមដងផ្លូវរយៈពេល ៣ថ្ងៃជាប់ៗគ្នា ក្រោយមនុស្សយ៉ាងហោច ១៥នាក់ ត្រូវបានសម្លាប់ និងរាប់សិបនាក់ផ្សេងទៀត បានរងរបួស អំឡុងបាតុកម្មរយៈពេល ២ថ្ងៃកន្លងទៅ នៅតំបន់ភាគខាងកើតសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ប្រឆាំងនឹងបេសកកម្មអង្គការសហប្រជាជាតិ(UN)នៅក្នុងប្រទេសមួយនេះ ។
UN បាននិយាយកាលពីថ្ងៃអង្គារថា អ្នកថែរក្សាសន្តិភាពម្នាក់មកពីប្រទេសម៉ារ៉ុក និងនគរបាលអន្តរជាតិ ២នាក់ទៀត មកពីឥណ្ឌាបម្រើការជូនកងកម្លាំងថែរក្សាសន្តិភាព UN បានស្លាប់ ហើយនគរបាលម្នាក់មកពីអេហ្ស៊ីប បានរងរបួសនៅមូលដ្ឋាន UN ស្ថិតក្នុងទីក្រុង Butembo ខេត្ត North Kivu ពេលដែលក្រុមបាតុករដោយហិង្សា ដណ្តើមបានអាវុធពីនគរបាលកុងហ្គោ រួចបាញ់ប្រហារមកលើមន្រ្តី UN៕
