
អន្ដរជាតិ៖ អគ្គលេខាធិការ UN លោក អង់តូនីញ៉ូ ហ្គូទែរ៉េស (Antonio Guterres) បានថ្កោលទោសអំពើហិង្សាដែលមានគោលដៅមកលើមូលដ្ឋាន UNនៅទូទាំងខេត្ត North Kivu ប្រទេសកុងហ្គោ ចាប់តាំងពីថ្ងៃចន្ទរហូតមក ។ ចាប់តាំងពីថ្ងៃចន្ទមក ក្រុមបាតុករនាំគ្នាដុតភ្លើង និងសម្រុកចូលការិយាល័យបេសកកម្មរបស់ UN នៅទីក្រុង Goma ។ ពួកគេ បានអំពាវនាវឲ្យកងកម្លាំង UNដែលមានវត្តមាននៅក្នុងប្រទេសកុងហ្គោអស់រយៈពេលជាច្រើនឆ្នាំមកហើយ ចាកចេញពីប្រទេសមួយនេះ ៕
