អ៊ុយក្រែន៖ រុស្ស៊ីបានបន្តការវាយប្រហារតាមអាកាសយ៉ាងសន្ធាប់នៅទូទាំងប្រទេសអ៊ុយក្រែន ខណៈរដ្ឋធានី Kyiv បង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីដណ្ដើមតំបន់ Kherson ភាគខាងត្បូងគ្រប់គ្រងដោយរុស្ស៊ី។

ក្រុមមន្ត្រីនិយាយថា មនុស្ស ៥នាក់បានស្លាប់ និង ២៦នាក់រងរបួសនៅពេលការវាយប្រហារដោយមីស៊ីលចំទីក្រុង Kropyvnytskyi ភាគកណ្ដាល។ មនុស្ស ៣នាក់បានស្លាប់នៅក្នុងទីក្រុង Bakhmut ភាគខាងកើត។ នៅជិតរដ្ឋធានី Kyiv មនុស្ស ១៥នាក់បានរងរបួសនៅមូលដ្ឋានទ័ពមួយកន្លែង។ តំបន់នានានៅភាគខាងជើង និងខាងត្បូងក៏បានរងការវាយប្រហារដែរ។ ការវាយប្រហារដោយមីស៊ីលទាំងនេះមានឡើង ខណៈអ៊ុយក្រែនព្យាយាមកាត់ផ្ដាច់ទាហានរុស្ស៊ីឲ្យឆ្ងាយពីគ្នា នៅក្នុងភាគខាងត្បូងរបស់ប្រទេសនេះ។
ស្ពានដ៏សំខាន់មួយឆ្លងចូលទៅក្នុងទីក្រុង Kherson ត្រូវបានកាត់ផ្ដាច់ ក្រោយកងកម្លាំងអ៊ុយក្រែនបានវាយប្រហារដោយគ្រាប់រ៉ូកែតរយៈចម្ងាយឆ្ងាយ ផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក។ ការបាញ់កម្ទេចនេះធ្វើឲ្យរុស្ស៊ីមិនអាចបញ្ជូនកងកម្លាំង និងគ្រឿងសព្វាវុធឆ្លងកាត់ស្ពាននេះបានឡើយ។ ទោះយ៉ាងណាក៏ដោយយោធាអ៊ុយក្រែនបានព្រមានថា ទីក្រុង Moscow កំពុងដាក់ពង្រាយកងកម្លាំងចេញពីភាគខាងកើតអ៊ុយក្រែន ដើម្បីការពារតំបន់ Kherson៕
អត្ថបទ៖ សុខមាន