សប្ដាហ៍​ទី៤ ជុំ​ទី២ ខ្សែក្រវាត់​ខា​រ៉ា​បាវ ជ័រ ពៅ​ ជួប​ជើង​ខ្លាំង ​ផាត់ ​ថា​ណា ខណៈ​ធន់ ផានិត ​ជួប ​ផេ​ត​ម៉េ​ត​ម៉ៃ

2022/07/29 04:58:47 pm        106

​ប្រដាល់៖ ​ព្រឹត្តិការណ៍​ប្រកួត​ប្រដាល់​គុន​ខ្មែរ “​ម្ចាស់​ជើងឯក​ខ្សែក្រវាត់​ខា​រ៉ា​បាវ​” រដូវ​កាល​ទី៨ ក្នុង​ប្រភេទ​ទំងន់ ៦០គីឡូក្រាម​នឹង​ឈានដល់​សប្តាហ៍​ទី៤ ជុំ​ទី២ ថ្ងៃអាទិត្យ​នេះ​។ កីឡាករ​កម្ពុជា​ពីររូប​រួមមាន ជ័រ ពៅ និង ធន់ ផានិត នឹង​ឡើង​សង្វៀន​ស្ទឹងមានជ័យ​ដើម្បី​ស្វែងរក ៣ពិន្ទុ​។

​​សំរាប់​កីឡាករ ធន់ ផានិត​ មកពី​សមាគម​កីឡាប្រដាល់​គុន​ខ្មែរ​ក្រសួងការពារជាតិ ត្រូវការ​បី​ពិន្ទុ​ជា​ចាំបាច់​ដើម្បី​ឱកាស​បន្តទៅ​ជុំ​បន្ត ខណៈ​សប្តាហ៍​នេះ​គេ​នឹងត្រូវ​ជួប​ជាមួយ​កីឡាករ​ថៃ ផេ​ត​ម៉េ​ត​ម៉ៃ ស៊ីត​ណង​ឡេ​ក​។ ​​ធន់ ផានិត​កាលពី​ជុំ​ទី១ បាន​បាត់បង់​បី​ពិន្ទុ​ក្រោយ​ចាញ់​កីឡាករ​ជើង​ខ្លាំង​ថៃ ផាត់​ថា​ណា ស៊ីត​អា​ចាន​វីន​ដោយ​ពិន្ទុ និង​ជាការ​ប្រកួត​ដ៏​តានតឹង ខណៈ​ ផានិត ​ទទួលបាន​ការគាំទ្រ​លើកទឹកចិត្ត​ខ្លាំង​ ពី​សំណាក់​មជ្ឈដ្ឋាន​អ្នក​ស្រលាញ់​គុន​ខ្មែរ​បើទោះជា​បរាជ័យ​ក៏ដោយ​។ ​​ចំណែកឯ​កីឡាករ​កម្ពុជា​មួយរូប​ទៀត​គឺ ជ័រ ពៅ​ សប្តាហ៍​ទី១ របស់គេ​បានទទួល​បី​ពិន្ទុ​ក្រោយ​យកឈ្នះ​ ផេ​ត​ម៉េ​ត​ម៉ៃ ​ដោយ​ពិន្ទុ តែ​ជំនួប​ទល់នឹង​កីឡាករ​ថៃ​ ផាត់​ថា​ណា ​សប្តាហ៍​នេះ គេ​រំពឹងថា​នឹង​ពិបាក​ខ្លាំង​សំរាប់​កីឡាករ​ដែល​មកពី​ក្លិប​ប្រដាល់​គុន​ខ្មែរ​ថ្មគោល​ពោធិ​សែន​ជ័យ​រូបនេះ​។

​​សូមបញ្ជាក់ថា ការប្រកួត​ប្រដាល់​គុន​ខ្មែរ “​ម្ចាស់​ជើងឯក​ខ្សែក្រវាត់​ខា​រ៉ា​បាវ​” រដូវ​កាល​ទី៨ នេះ​កីឡាករ​កម្ពុជា ២រូប និង​ថៃ​ពីររូប​បានបញ្ចប់​ជុំ​ទី២ ​របស់ខ្លួន​បន្ទាប់​ពីស​ប្តា​ហ៍​មុន ពេជ្រ សម្បត្តិ ​យកឈ្នះ​ រ៉ា​ក់​ថៃ​ស៊ីត ​អា​ចាន​បៀរ និង ផាន ផាន់​ណាត់​ ចាញ់​កីឡាករ​ថៃ​ ទួន​ប៉េ​ស៊ីត ​សាម​ផា​យ៉ាក​។ ​​ពេជ្រ សម្បត្តិ​មាន ៤ពិន្ទុ​ពី​ការប្រកួត​ពីរលើក​ឈរលើ​គេ​ក្នុង​ពូ​ល​កម្ពុជា តែ​ផាន ផាន់​ណាត់​មាន​ត្រឹម ២ពិន្ទុ​ក្រោយ​ចាញ់​ពីរ​ប្រកួត​ផ្ទួនៗ​។ ​ចំណែក​ពូ​ល​ថៃ ទួន​ប៉េ​ស៊ីត​សាម​ផា​យ៉ាក​មាន ៦ពិន្ទុ​ពេញតាម​ពីក្រោយ​ដោយ​រ៉ា​ក់​ថៃ​មាន ៤ពិន្ទុ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm