សម្តេចតេជោ ហ៊ុន សែន ទទួលជួបប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម

2022/07/29 06:57:00 pm        332

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យប្រតិភូវៀតណាមដឹកនាំដោយ ឯកឧត្តម ដុ វ៉ាន់ចៀន (Do Van Chien) លេខាមជ្ឈិមបក្សកុំម្មុយនីស្ត និងជាប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ចូលជួបសម្តែងការគួរសម នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៩ ខែកក្កដានេះ។

ឯកឧត្តម ស៊្រី ថាមរុង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានប្រាប់ដល់ក្រុមអ្នកព័ត៌មានថា ក្នុង​ជំនួប​នេះ សម្តេចតេជោ បានសាទរនិងស្វាគមន៍ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ​ដែលចាត់ទុក​ជា​ឱកាសដ៏ថ្លៃថ្លា មួយក្នុងការរួមចំណែកនៃការប្រារព្ធខួបទី៥៥ឆ្នាំនៃកថ្លៃបង្កើតទំនាក់ទំនង​ការទូត​រវាងប្រទេសទាំង២។

ដំណើរទស្សនកិច្ចទៅវិញទៅមក រវាងប្រទេសទាំងពីរកម្ពុជា វៀតណាមនេះ បាន​បង្ហាញពីទំនាក់ទំនងយ៉ាងល្អប្រសើរនិងកិច្ចសហប្រតិបត្តិការជិតស្និតជាមិត្ត រវាងប្រទេស​ទាំងពីរ​ជាបងប្អូនភូមិផងរបងជាមួយគ្នា ហើយសម្ដេចសង្ឃឹមថា​ នេះជាទស្សនកិច្ចនេះដែល​នឹងជួយពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសទាំងពីរ រវាងបក្សទាំងពីរ រណសិរ្សទាំងពីរ។

ឯកឧត្តម ដុ វ៉ាន់ចៀន បានសម្ដែងសេចក្តីរីករាយដែលបានមកបំពេញទស្សនកិច្ចក្នុងឱកាសនេះ ជាឱកាសដ៏ល្អក្នុងការរិតបន្តឹងទំនាក់ទំនងរវាងប្រទេសទទាំងពីរ រណសិរ្សនិងបក្សដែលក្នុង​ឱកាស​នេះ ឯកឧត្តម បាននាំមកនូវការសួរសុខទុក្ខ ពីថ្នាក់ដឹកនាំប្រធានបក្ស​ ប្រធានាធិបតី និងនាយករដ្ឋមន្ត្រីវៀតណាម​ជូនចំពោះសម្តេចផងដែរ។

ទន្ទឹមនេះក៏បានសាទរ ចំពោះលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់​ឆ្នាំ២០២២ កន្លងមក ដែលបង្ហាញពីជំនឿទុកចិត្តដ៏ខ្ពស់របស់ ប្រជាជនកម្ពុជានិងជូនពរឱ្យគណបក្សប្រជាជន​កម្ពុជា​ទទួលបានជោគជ័យដ៏ត្រចះត្រចង់ថែម ​ទៀតក្នុងការ បោះឆ្នោតទូទៅក្នុងឆ្នាំ​២០២៣ ខាងមុខនេះ។

ឯកឧត្តម ក៏បានវាយតម្លៃខ្ពស់ចំពោះវិធានការដែលរាជរដ្ឋាភិបាលកម្ពុជា​ទប់ស្កាត់ការឆ្លងរាលដាល​ជំងឺកូវីដ១៩បានដោយជោគជ័យ តាមរយៈការចាក់វ៉ាក់សាំងនាំមុខគេ​និងបានបើកដំណើរការ​ប្រទេស​និង​បានស្តារសេដ្ឋកិច្ចឡើងវិញ។

សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ ចំពោះការពាំនាំ​ផ្ដាំផ្ញើ​សួរសុខទុក្ខពីប្រធានបក្ស​និង​ថ្នាក់ដឹកនាំ​ដទៃទៀតជូនចំពោះសម្តេចក៏ដូចជាគណបក្សប្រជាជនកម្ពុជានិងប្រជាជនកម្ពុជា និងបានអរគុណ ចំពោះការអបអរសាទរចំពោះលទ្ធផលនៃការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំសង្កាត់កន្លងមក ក៏ដូចជាការជូនពរសម្រាប់ការ​បោះឆ្នោតសកលឆ្នាំ ២០២៣ខាងមុខ នេះផងដែរ។

សម្ដេច បានសម្ដែងមោទនភាព នៃការរីកចម្រើន ​ទំនាក់ទំនងដ៏ល្អប្រសើរ រវាងប្រទេសទាំងពីរ រវាងបក្សរណសិរ្សទាំងពីរ។សម្តេចបន្តថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាគណបក្ស​ប្រជាជន​កម្ពុជាបានគ្រប់គ្រងពីរភាគបីនៃទំនាក់ទំនងការទូត​រយៈពេល៥៥ឆ្នាំ​មកនេះ​ បាន​បង្ហាញ​ពីការ​ខិតខំរបស់​គណបក្សប្រជាជនកម្ពុជា​ក៏ដូចជាភាគីវៀតណាមក្នុងការប្រែក្លាយ​តំបន់ព្រំដែន​ដែលធ្លាប់​មាន​អារិភាព​ឱ្យក្លាយជាតំបន់សន្តិភាព ស្ថេរភាព ការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការ ហើយប្រជាជននៃប្រទេសទាំងពីរបានទៅមករកគ្នា ​ប្រកបរបររកស៊ីជាមួយគ្នា ធ្វើឲ្យកំណើន​សេដ្ឋកិច្ច ពាណិជ្ជកម្មបានកើនឡើងជាលំដាប់។

សម្ដេចក៏បានសម្តែងការពេញចិត្តចំពោះស្ថេរភាពនៃទំនាក់ទំនងរវាងប្រទេសទាំងពីរជាពិសេសក្នុងការបោះបង្គោលព្រំដែន​សម្រេចបាន៨៤% ហើយ ក៏បានឯកភាពគ្នានឹងជំរុញក្នុងការបោះបង្គោល​ព្រំដែន​ដែលនៅ​សេសសល់​ចំនួន១៦%ទៀត ​ឲ្យបានឆាប់រហ័សដើម្បីប្រែក្លាយប្រទេសទាំងពីរ​ឱ្យ​មានសុខសន្តិភាព ព្រំដែនស្ថេរភាព បង្កលក្ខណៈងាយស្រួលដល់ប្រជាជននៃប្រទេសទាំងពីរ​ទៅ​មករកគ្នា បំពេញឱ្យគ្នាជាពិសេសក្នុងដំណាក់កាលជំងឺ កូវីដ១៩ គឺប្រើឲ្យអស់សក្កានុពលដែល​យើង​មាន និងពង្រីកទំហំពាណិជ្ជកម្មឱ្យបានល្អប្រសើរថែមទៀត។

ភាគីទាំងពីរក៏បានរំឭកអំពីដំណើរឆ្លងកាត់ដ៏វែងឆ្ងាយរវាងបក្សរណសិរ្សទាំងពីរដែលបានឆ្លងកាត់​និង​ជួយគ្នាទៅវិញទៅមក ជាពិសេសសម្ដេចបានរំលឹកអំពីដំណើរតស៊ូរបស់សម្ដេច​និងការជួយ​ឧបត្ថម្ភ​របស់​មិត្តវៀតណាមក្នុងការជួយរំដោះប្រទេសកម្ពុជា ជួយទប់ស្កាត់ការវិលត្រឡប់មកវិញ​នៃរបបខ្មែរក្រហមនិងការជួយជាបន្តបន្ទាប់។

នៅឆ្នាំក្រោយនេះ ជាខួបទី៤៥ឆ្នាំនៃការបង្កើតកងទ័ព កម្ពុជា សម្ដេចតេជោនាយករដ្ឋមន្ត្រីនិង​ក្រសួង​ពាក់​ព័ន្ធនឹងរៀបចំឱ្យមានមាតុភូមិវិវត្តន៍នៃអដ្ឋិធាតុយុទ្ធជនកម្ពុជា ៤៩រូបដែលនៅសេសសល់​ទឹកដីវៀតណាមឲ្យវិលត្រឡប់មកមាតុភូមិវិញ។

សម្តេចតេជោ បានអបអរសាទរ ការដែលវៀតណាមគ្រប់គ្រងជាប់ការឆ្លងកូវីដ១៩ ដែលរហូត​មក​ដល់​ពេលនេះ​មានការថយចុះគួរឱ្យកត់សម្គាល់។

ឆ្លៀតឱកាសនេះដែរ សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានអបអរសាទរចំពោះភាគីវៀតណាម​ដែល​បានចាត់តាំងរៀបចំកីឡាស៊ីហ្គេម បានយ៉ាងល្អប្រសើរដែលផ្ដល់ឱកាសឲ្យកម្ពុជាបាន​ទទួល​មេដាយ​យ៉ាងច្រើនហើយនឹងទទួលបានបទពិសោធន៍សម្រាប់ការរៀបចំស៊ីហ្គេមនៅឆ្នាំ ២០២៣ ខាងមុខនេះ។

ឯកឧត្តម ប្រធានគណៈប្រតិភូវៀតណាមក៏បានជូនពរឱ្យ សម្ដេច ដឹកនាំប្រធានអាស៊ាន​ឆ្នាំនេះ​និងការរៀបចំ​ស៊ីហ្គេម នៅឆ្នាំ ២០២៣ខាងមុខនេះ​ឱ្យសម្រេចបានជោគជ័យ។

សម្តេច ក៏បានស្នើឲ្យប្រធានប្រតិភូវៀតណាម ពាំនាំនូវការសួរសុខទុក្ខដឹងជូនពរថ្នាក់ដឹកនាំ​វៀតណាម​អគ្គលេខាធិការបក្សឯកឧត្តមប្រធានាធិបតី និងនាយករដ្ឋមន្ត្រីវៀតណាមមានសុខភាពល្អ អាយុយឺនយូរដើម្បីបន្តធ្វើការសហការជាមួយគ្នាល្អប្រសើរថែមទៀតដើម្បីផលប្រយោជន៍នៃប្រទេសទាំងពីរ៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm