ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងការបរទេសរបស់ប្រទេសមហាអំណាច និងប្រទេសអ្នកមានមួយចំនួននឹងមកប្រទេសកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះចាប់ថ្ងៃទី៣០ ខែកក្កដា រហូតដល់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ខាងមុខនេះ។នេះបើយោងតាមកម្មវិធីនៃកិច្ចប្រជុំរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
កម្មវិធី បានឲ្យដឹងថា រដ្ឋមន្រ្តីក្រសួងការបរទេសចិន អាមេរិក កូរ៉េ ជប៉ុន កាណាដា អង់គ្លេស រុស្ស៊ី ឥណ្ឌា អូស្រ្តាលី ញូហ្សឺឡែន និងសហគមន៍អឺរ៉ុប នឹងមកចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តី ក្រសួងការបរទេសអាស៊ាន និងអាស៊ានបូក ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះសម្រាប់ឆ្នាំ២០២២នេះ៕
