អ្នក​រស់រានមានជីវិត​ពី​រញ្ជួយ​ដី​នៅ​ហ្វីលីពីន​ស្វែងរក​ទីជម្រក​ ខណៈ​ការ​រញ្ជួយ​នៅតែ​បន្ត​

2022/07/29 09:15:23 pm        695

​ហ្វីលីពីន៖ អ្នក​នៅ​រស់រានមានជីវិត​ពី​រញ្ជួយ​ដី​កម្រិត ៧.០រ៉ិ​ច​ទ័​រ​នៅ​ភាគ​ខាងជើង​ប្រទេស​ហ្វីលីពីន បាន​នឹងកំពុង​ស្វែង​រក​ទីជ្រកកោន​នៅ​ខាងក្រៅ​លំនៅឋាន​របស់​ពួកគេ ខណៈ​ការ​រញ្ជួយ​នៅតែ​បន្ត​។ អាជ្ញាធរ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​បាន​និយាយ​ថា រញ្ជួយ​ដី​បាន​វាយប្រហារ​ខេត្ត Abra នៅ​ភាគ​ខាង​ជើង​កោះ Luzon បណ្តាលឱ្យ​មនុស្ស​ជាច្រើន​នាក់​ជាប់​នៅក្រោម​អគារ​បាក់​រលំ ឬ​ត្រូវបាន​កប់​ដោយ​បំណាក់​ដី​។

​តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា រហូតមក​ដល់ពេល​នេះ​មនុស្ស ៥នាក់​បាន​ស្លាប់ និង ១៣១​នាក់​ផ្សេងទៀត​បាន​រងរបួស​។ វិទ្យាស្ថាន​សិក្សា​ពី​ភ្នំភ្លើង និង​រញ្ជួយ​ដី​ប្រទេស​ហ្វីលីពីននិយាយ​ថា វិទ្យាស្ថាន​បាន​កត់ត្រា​ការ​រញ្ជួយ​តូចៗ​ជិត ៩០០​ដង​ក្នុង​កម្រិត​អតិបរមា ៥.០រ៉ិ​ច​ទ័​រ​ចាប់តាំងពី​ការ​រញ្ជួយ​ដី​កាលពី​ថ្ងៃ​ពុធ​។ អគារ​ជាង ៨៦០​ខ្នង​ត្រូវ​បាន​បញ្ជាក់​ថា​រង​ការខូចខាត​។ ពលរដ្ឋ​ខេត្ត Abra ជាច្រើន​នាក់​កំពុង​ស្វែងរក​ទីជម្រក ដោយ​ភ័យខ្លាច​ថា​លំនៅឋាន​របស់​ពួកគេ​អាច​នឹង​បាក់​រលំ​។ បុរស​ម្នាក់​ដែល​កំពុងស្នាក់នៅ​ក្នុង​តង់​បាន​និយាយថា លោក​សង្ឃឹមថា​ ការរញ្ជួយ​ដី​នឹង​ស្ងប់ស្ងាត់​ទៅវិញ​នៅ​ថ្ងៃ​សុក្រ​នេះ ដូច្នេះ​គាត់​អាច​ត្រលប់​ទៅ​លំនៅឋាន​វិញ​បាន​។​

​ប្រធានាធិបតីលោក Ferdinand Marcos Jr. បាន​ទៅ​ពិនិត្យមើល​តំបន់​រងគ្រោះ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ហើយ​បាន​បញ្ជា​ឱ្យ​មន្ត្រី​រដ្ឋាភិបាល​ធ្វើការ​អស់ពី​សមត្ថភាព​ ដើម្បី​គាំទ្រ​ដល់​ប្រជាជន​ដែល​រង​ផល​ប៉ះពាល់​។ ប៉ុន្តែ​ផ្លូវ និង​ស្ពាន​មួយចំនួន​នៅតែ​មិនអាច​ឆ្លងកាត់​បាន​នៅក្នុង​ខេត្ត Abra និង​កន្លែង​ផ្សេង​ទៀត​ដោយ​បង្កើន​ក្តី​បារម្ភ​ថា ស្បៀងអាហារ និង​ជំនួយ​សង្គ្រោះ​ផ្សេងទៀត​នឹង​មិន​ត្រូវ​បាន​ចែកចាយ​ដោយ​រលូន​ឡើយ៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        200
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        187
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        187

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm