ចម្លែក​! ក្រុម​ជម្រើសជាតិ​កាតា​ប្រមូលផ្តុំ ៦ខែ​មុន World Cup ចាប់ផ្ដើម​

2022/07/29 09:21:02 pm        248

​បាល់ទាត់៖ ​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក FIFA World Cup 2022 នឹង​ចាប់ផ្តើម​នៅ​ខែវិច្ឆិកា​ខាង​មុខ​នេះហើយ ដែលជា​ព្រឹត្តិការណ៍​ដំបូង​រៀបចំ​នៅលើ​ទឹកដី​អារ៉ាប់​។ ​​

មិន​ត្រឹមតែ​ជា​លើកដំបូង​នោះទេ World Cup នៅ​កាតា​ក៏ត្រូវ​បានរៀបចំ​ឡើង​ក្នុង​ពេលវេលា​ប្លែក​ពី​គេ​ដែរ ​ដោយ​ត្រូវ​រៀបចំឡើង​ក្នុង​រដូវរងា​នៅ​តំបន់​មជ្ឈិមបូព៌ាដើម្បី​បញ្ចៀស​ពី​បញ្ហា​កម្ដៅ​អំឡុង​ខែ​កក្កដា​រឺ​សីហា ខណៈ​កីឡដ្ឋាន​ប្រកួត​ក៏​បំពាក់​ដោយ​ម៉ាស៊ីនត្រជាក់​ថែមទៀត​។ ​អ្វីៗ​សុទ្ធតែ​ប្លែក​ពី​គេ ហើយ​ក៏​ប្លែក​ពី​គេ​មួយទៀត​នោះ​គឺ​ក្រុមបាល់ទាត់​ជម្រើស​ជាតិ​ម្ចាស់ផ្ទះ​កាតា​បាន​ប្រមូលផ្តុំ​ហ្វឹកហាត់ និង​ស្នាក់​នៅ​ជុំ​គ្នា ៦​ខែ​មុន​ព្រឹត្តិការណ៍​មកដល់​។ ​សមាជិក​ក្រុម​ជម្រើសជាតិ​សរុប ២៧​នាក់​បាន​ប្រមូល​ផ្តុំ​ជុំគ្នា​កាលពី​ខែ​មុន​ក្រោម​ការដឹកនាំ​របស់លោក Felix Sanchez​។ ​​ការប្រមូលផ្តុំ​របស់​ក្រុម​កាតា​ធ្វើឡើង​ដំបូង​នៅ​ប្រទេស​អេ​ស្ប៉ា​ញ មុនពេល​ផ្លាស់​ទៅ​ទឹកដី​អូទ្រីស​ដែល​នឹងមាន​ការប្រកួត​កម្មវិធី​មួយ​ដែលមាន​ប្រទេស​ចូលរួម​ចំនួន ៤ រួមមាន​ម៉ា​រ៉ុ​ក ហ្កា​ណា និង​ចា​ម៉ៃ​កា​។

​ការប្រមូលផ្តុំ​ក្រុម​ជម្រើសជាតិ​រយៈពេល​យូរ​បែបនេះ ក៏បាន​ទទួល​ការរិះគន់​ផង​ដែរ​ដោយ​សារ​កីឡាករ​ទាំងអស់ ​ត្រូវ​ស្ថិតក្នុង​ជំរំ​ហ្វឹកហាត់​មិន​មាន​ការប្រកួត​។ ​តែ​គំនិត​បែបនេះ​ត្រូវបាន​គេ​ដឹង​ថា កាតា​ទំនង​ធ្វើតាម​លំនាំ ២០ឆ្នាំមុន​ដែល​ម្ចាស់ផ្ទះ​កូរ៉េខាងត្បូង​ប្រមូលផ្តុំ​ក្រុម​ជំរើសជាតិ ៥ខែ​មុន​ព្រឹត្តិការណ៍ ហើយ​កូរ៉េ​ក៏បាន​ឡើងដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​មិនគួរ​ឱ្យ​ជឿ​។ ​កាតា​ស្ថិតក្នុង​ពូ​ល A ដោយ​នឹងត្រូវ​ជួប​ជាមួយ​សេ​ណេ​ហ្កា​ល់ ហូ​ឡង់ និង​អេ​ក្វា​ដ័​រ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        81
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        364
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        452

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm