ទ័ពកម្ពុជា និងទ័ពហ្វីលីពីននឹងធ្វើលំហាត់ហ្វឹកហ្វឺនរួមគ្នានាពេលខាងមុខនេះ

2022/07/29 09:26:44 pm        774

ភ្នំពេញ៖ កងពលតូចលេខ៧០ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និងកងកម្លាំង​នៃវរសេនា​ធំប្រឆាំងភេរវកម្ម បញ្ជាការដ្ឋានប្រតិបត្តិការពិសេសកងទ័ពហ្វីលីពីន នឹងធ្វើលំហាត់​ហ្វឹកហ្វឺនរួមគ្នានាពេលខាងមុខ ​ដើម្បីលើកម្ពស់ទំនាក់ទំនង​កងទ័ពនៃប្រទេសទាំងពីរ​ឲ្យកាន់តែល្អប្រសើបន្ថែមទៀត។

នៅក្នុងកិច្ចជំនួប រវាងឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពល​ខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ​និងគណៈប្រតិភូវរសេនាធំប្រឆាំងភេរវកម្ម នៃ​បញ្ជាការដ្ឋាន​ប្រតិបត្តិការពិសេស ​កងទ័ពហ្វីលីពីន ​ដឹកនាំដោយ ​ឧត្តមសេនីយ៍ត្រី MONICO ESTOESTA ABANGកាលពីរសៀលថ្ងៃទី២៨ ខែកក្កដា ម្សិលមិញនេះភាគីទាំងពីរបានបង្ហាញ​សុទិដ្ឋិនិយម​អំពី​គម្រោង​នៃការរៀបចំលំហាត់​ហ្វឹកហ្វឺន​រួមគ្នានាពេលខាងមុខនេះ​ ។

នៅក្នុងជំនួបនេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះការសម្រេចបាននូវ​លទ្ធផល​ជាក់ស្តែង​នៃការភ្ជាប់ទំនាក់ទំនង​រវាងកងពលតូចលេខ៧០ ​កងទ័ពជើង​គោក​កម្ពុជា ជាមួយ​នឹងបញ្ជាការដ្ឋានប្រតិបត្តិការពិសេស កងទ័ពហ្វីលីពីន ដោយបានឈានមកដល់ការរៀបចំ​វគ្គ​ហ្វឹកហ្វឺន​រួមគ្នា ដែលគ្រោងនឹងបើកដំណើរការក្នុងពេលឆាប់ៗខាងមុខ។

វឌ្ឍនភាពនៃទំនាក់ទំនងបែបនេះ ​គឺការចាប់ផ្តើមដ៏ល្អនៃការភ្ជាប់​ទំនាក់ទំនង​រវាង​អង្គភាពថ្នាក់​យុទ្ធវិធី និងអាចជាការត្រួសត្រាយផ្លូវនាំឱ្យមានវគ្គហ្វឹកហ្វឺនរួមគ្នាជាបន្តបន្ទាប់​ទៀតជា​លក្ខណៈប្រចាំឆ្នាំផងដែរ។

ជាមួយគ្នានោះឧត្តមសេនីយ៍ត្រី MONICO ESTOESTA ABANG បានថ្លែង​អំណរ​គុណកងទ័ព​ជើង​គោក ​នៃកងយោធពលខេមរភូមិន្ទចំពោះ​បដិ​សណ្ឋារកិច្ច​ស្វាគមន៍​ដ៏​កក់ក្តៅ និងការបង្ក​លក្ខណៈដល់​ការបំពេញទស្សនកិច្ចការងាររបស់​គណៈប្រតិភូកងទ័ព​ហ្វីលីពីន​ឱ្យ​សម្រេច​បានជោគជ័យ។

លោកឧត្តមសេនីយ៍ ក៏បានបង្ហាញ​សុទិដ្ឋិនិយមផងដែរ «ចំពោះគម្រោងនៃការរៀបចំវគ្គ​ហ្វឹកហ្វឺន​រួមគ្នា​រវាង​កងទ័ពនៃប្រទេសទាំងពីរ ​ដែលអាចនឹងដំណើរទៅដោយរលូន ​ដោយសារកងពលតូច​លេខ៧០ របស់កម្ពុជា ​មានទីតាំងហ្វឹកហ្វឺនល្អ រួមជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធ និងសម្ភារបំពាក់​សមស្របសម្រាប់ហ្វឹកហ្វឺនលើជំនាញដែលបានឯកភាពគ្នា»។

សូមរំលឹកថា​ វគ្គ​ហ្វឹកហ្វឺន​រួមគ្នារវាងកងកម្លាំង​នៃកងពលតូចលេខ៧០ ​កង​ទ័ពជើងគោក នៃកង​យោធពលខេមរភូមិន្ទ និងកងកម្លាំងនៃវរសេនាធំប្រឆាំងភេរវកម្ម ​បញ្ជាការដ្ឋានប្រតិបត្តិការពិសេស កងទ័ពហ្វីលីពីន ​ដែលគ្រោងនឹងដំណើរការក្នុងពេលខាងមុខនេះ​ គឺផ្នែកមួយនៃការអនុវត្តទិសដៅ​សហប្រតិបត្តិការទ្វេភាគី ដែលឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានពិភាក្សា ​និងឯកភាពគ្នាកន្លង​មក​ជាមួយ ឧត្តមសេនីយ៍ឯក Macairog Alberto និងឧត្តមសេនីយ៍ឯក CIRILITO SOBEJA-NA អតីតមេបញ្ជាការកងទ័ព​ជើងគោកហ្វីលីពីន ​ដើម្បីធ្វើយ៉ាងណាបើកច្រកឱ្យមានការភ្ជាប់​ទំនាក់ទំនង​រវាងអង្គភាពថ្នាក់យុទ្ធវិធី ​នៃកងទ័ពទាំងពីរឱ្យបានកាន់តែទូលំទូលាយ​ និងមានចំនួនកើនឡើង៕ អត្ថបទ៖ បាន ចក់


អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm