ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញរូបថតមួយសន្លឹកកាលពីសម្តេចនៅវ័យអាយុប្រហែល ៤៤ទៅ៤៥ឆ្នាំ ហើយសម្តេចបានប្រកាសស្វែងអ្នកដែលថតសម្តេចកាលគ្រានោះ ខណៈរូបថតនេះសម្តេច បានភ្លេចថាមិនដឹងនៅទីណាកន្លែងណា និងឆ្នាំណានោះឡើយ។
តាមរយៈហ្វេសបុកនាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា «លើកដំបូងដែលខ្ញុំឃើញរូបថតមួយសន្លឹកនេះហើយក៏មិនដឹងថាអ្នកណាជាអ្នកថតផងដែរ។ បើពិនិត្យលើស្ថានភាពរូបថតនេះអាចនៅក្នុងឆ្នាំ១៩៩៦ឬឆ្នាំ១៩៩៧ដោយសំគាល់៖ ១.អ្នកការពារខ្ញុំឈ្មោះវឿនបានមកការពារខ្ញុំក្នុងចន្លោះ១៩៨៦រហូតដល់គាត់ស្លាប់ប្រហែល ១០ឆ្នាំមុន។ គាត់បានការពារខ្ញុំទៅចរចានៅប្រទេសបារាំងនិងប្រទេសផ្សេងទៀតជាច្រើន។ ២.កូនប្រុសខ្ញុំហ៊ុន ម៉ានីទើបមានវ័យជំទង់អាយុប្រហែល ១៤ឬ១៥ឆ្នាំ (ម៉ានីកើតខែវិច្ឆិកា១៩៨២)។ បើការលើកឡើងនេះត្រឹមត្រូវពេលនោះខ្ញុំទើបមានអាយុ ៤៤ឬ៤៥ឆ្នាំ។ ខ្ញុំសូមអំពាវនាវឱយបងប្អូនដែលបានថតរូបនេះឬបានដឹងមេត្តាជួយប្រាប់តាមរយះចូលមកខមិនដោយបញ្ជាក់ថាថតនៅឆ្នាំណានិងនៅទីកន្លែងណា?ខ្ញុំសូមអរគុណទុកជាមុន»៕
