លោក Zelenskyy ជំរុញ​ឲ្យ​ UN ប្រតិកម្ម​ចំពោះ​ការ​បាញ់​ផ្លោង​លើ​ពន្ធនាគារ​ ដែល​រុស្ស៊ី​និយាយ​ថា អ្នកទោស​អ៊ុយ​ក្រែ​ន​បាន​ស្លាប់

2022/07/30 06:07:59 pm        520

​​អ៊ុយ​ក្រែ​ន​៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃ​សុក្រ​បាន​អំពាវនាវ​ឱ្យ​អង្គការសហប្រជាជាតិ និង​គណៈកម្មាធិការ​កា​ក​បាទ​ក្រហម​អន្តរជាតិ​មាន​ប្រតិកម្ម ​បន្ទាប់ពី​ការវាយប្រហារ​ដោយ​មី​ស៊ី​ល​ទៅ​លើ​ពន្ធនាគារ​ ដែល​គ្រប់គ្រង​ដោយ​រុស្ស៊ី​បណ្តាល​ឲ្យ​អ្នកទោស​ជាច្រើន​នាក់​ស្លាប់​។

លោក Volodymyr Zelenskyy បាន​ថ្លែង​លើកឡើង​ពី​ការទទួលខុសត្រូវ​របស់​អង្គការ​អន្តរជាតិ​ទាំង ​ក្នុង​ការ​ដើរតួ​ជា​អ្នកធានា​នៃ​អាយុជីវិត​របស់​កង​កម្លាំង​ចេញពី​រោងចក្រ ​Azovstal ក្នុង​ការ​ចាប់​ជា​ឈ្លើយសឹក​របស់​រុស្ស៊ី​។ លោក Zelenskyy បាន​និយាយ​នៅក្នុង​សុន្ទរកថា​របស់​លោក​ថា នៅ​ពេល​ដែល​អ្នក​ការពា​រ​នៅ​រោងចក្រ Azovstal ចាក​ចេញ​ពី​រោងចក្រ អង្គការសហប្រជាជាតិ និង​គណៈកម្មាធិការ​កា​ក​បាទ​ក្រហម​អន្តរជាតិ​ បាន​ដើរ​តួនាទី​ជា​អ្នកធានា​អាយុជីវិត និង​សុខភាព​ទាហាន​របស់​យើង​។ ពេលនេះអ្នកធានា​ត្រូវតែមាន​ប្រតិកម្ម​។ ពួកគេ​ត្រូវតែ​ការពារ​អាយុជីវិត​អ្នក​ទោស​សង្គ្រាម​អ៊ុយ​ក្រែ​ន​រាប់រយ​នាក់​។ លោក Zelenskyy បាន​ជំរុញ​ឱ្យ​ព​ន្លឿ​ន​ដំណើរការ​នៃ​ការ​ទទួល​ស្គាល់​រុស្ស៊ី​ថា​ ជា​អ្នកគាំទ្រ​រដ្ឋ​ភេរវកម្ម ជាពិសេស​សហរដ្ឋអាមេរិក​ដែល​មាន​ចំណាត់​ការ​ផ្ទាល់​ ក្នុង​ការ​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​រុស្ស៊ី​ស្ថិត​ក្នុងភាព​ឯកោ​។

​ជាមួយគ្នានេះក្រសួងការពារជាតិ​រុស្ស៊ី​កាលពី​ថ្ងៃ​សុក្រ​បាន​អះ​អាង​ថា អ្នកទោស​យោធា​អ៊ុយ​ក្រែ​ន​ច្រើន​នាក់​បាន​ស្លាប់ និង 75​នាក់​រងរបួស​នៅក្នុង​ការបាញ់​ផ្លោង ដែល​ក្រសួង​បាន​និយាយ​ថា ធ្វើឡើង​ដោយ​កងកម្លាំង​អ៊ុយ​ក្រែ​ន​។ ប្រធាន​អ្នកនាំពាក្យ​ក្រសួង​លោក Igor Konashenkov បាន​និយាយ​ថា ទាហាន​ទាំងនោះ​ស្ថិត​នៅ​ក្នុង​មណ្ឌល​ឃុំខ្លួន​បណ្តោះ​អាសន្ន​មុន​ការ​កាត់​ទោស ខណៈ​អគារ​នេះ​ត្រូវ​បាន​វាយប្រហារ​នៅ​ក្នុង​ក្រុង Olenivka។ លោក Konashenkov បាន​និយាយ​ថា ​ទាហាន​អ៊ុយ​ក្រែ​ន 40នាក់​បាន​ស្លាប់​។ ប៉ុន្តែ​ទីបញ្ជាការ​យោធា​ក្រុម​ផ្តាច់ខ្លួន​ដែល​គាំទ្រ​ដោយ​រុស្ស៊ី​នៅ​ទីក្រុង Donetsk ក្រោយ​មក​បាន​រាយការណ៍​ថា​ ចំនួន​អ្នកស្លាប់​ក្នុង​ឧបទ្ទវ​ហេតុនេះ​បាន​កើន​ឡើង​ដល់ 53នាក់​។ លោក Konashenkov បាន​អះអាងថា កងកម្លាំង​អ៊ុយ​ក្រែ​ន​បាន​វាយប្រហារ​អគារ​នេះ​ដោយ​គ្រាប់​រ៉ុក្កែត HIMARS ផ្គត់ផ្គង់​ដោយ​សហរដ្ឋអាមេរិក​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
អ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស UN ប្រចាំកម្ពុជាចង់​ទៅ​ពិនិត្យ​ស្ថានភាព​ជនភៀស​សឹក​កម្ពុជា​ដោយ​ផ្ទាល់
2026/07/22 07:16:08 pm        383
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm