UN សរសើរ​កិច្ចព្រមព្រៀង​នាំចេញ​គ្រាប់​ធញ្ញជាតិ ខណៈ​លោក Zelenskyy ពិនិត្យ​នាវា​នៅ​កំពង់ផែ​

2022/07/30 06:26:27 pm        523

​UN៖ អង្គការសហប្រជាជាតិ​និយាយ​ថា កិច្ចព្រមព្រៀង​ដើម្បី​សម្រួល​ដល់​ការ​ដឹក​ជញ្ជូន​គ្រាប់​ធញ្ញជាតិ​អ៊ុយ​ក្រែ​ន ​គឺជា​សញ្ញា​នៃ​ក្តីសង្ឃឹម​សម្រាប់​មនុស្សជាតិ​។​ ​លោកស្រី Rosemary DiCarlo អគ្គលេខាធិការ​រង​ទទួលបន្ទុក​កិច្ចការ​នយោ​បាយ និង​ការ​កសាង​សន្តិភាព​ បាន​បញ្ជាក់​លើ​តម្រូវការសម្រាប់​ផែនការ​មនុស្សធម៌​បន្ថែម​ទៀត ​នៅមុន​រដូវរងា​ខាងមុខនេះ​។​

​លោកស្រី​និយាយ​ថា ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស ​បាន​កត់​ត្រា​ករណី​ស្លាប់ ​និង​រង​របួស​ជន​ស៊ីវិល​ចំនួន ១២.២៧២​នាក់​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ដែល​អ្នក​ស្លាប់​មាន​ចំនួន ៥.២៣៧​នាក់ និង​រង​របួស ៧.០៣៥​នាក់​គិត​ត្រឹម​ថ្ងៃ​ទី​២៧ ខែ​កក្កដា​។ ​នៅ​ទីក្រុង​កំពង់ផែ Odesa នាវា​បាន​រង់ចាំ ​ខណៈ​ក្រុម​នាវិក​រៀបចំ​ចំណត​ដើម្បី​នាំចេញ​គ្រាប់​ធញ្ញជាតិ ​ដែល​ជាប់​គាំង​ដោយ​សង្គ្រាម​រុស្ស៊ី​រយៈពេល​ប្រាំ​ខែ​មកនេះ​។ ដោយមាន​អង្គការ​សហប្រជាជាតិ និង​ប្រទេស​ទួរគី​ដើរតួ​ជា​អ្នក​សម្របសម្រួល ប្រទេស​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​បាន​ព្រមព្រៀងគ្នា​កាលពី​សប្តាហ៍​មុន ដើម្បី​ជួយ​សម្រួល​ដល់​ការ​ដឹក​ជញ្ជូន​ស្រូវ​សាលី និង​គ្រាប់​ធញ្ញជាតិ​ផ្សេងទៀត​ពី​កំពង់ផែ​អ៊ុយ​ក្រែ​ន​ចំនួន​បី ព្រមទាំង​ជី និង​ស្បៀងអាហារ​ពី​ប្រទេស​រុស្ស៊ី​។

អ៊ុយ​ក្រែ​ន​គឺជា​ប្រទេស​នាំចេញ​ស្រូវ​សាលី ស្រូវ​បាលី ពោត និង​ប្រេង​ផ្កាឈូករ័ត្ន ហើយ​ការបាត់បង់​ការ​ផ្គត់ផ្គង់​ទាំងនេះ​ដោយសារ​ការ​វាយ​លុក​របស់​រុស្ស៊ី​មកលើ​ប្រទេស​នេះ​ បណ្តាល​ឱ្យ​តម្លៃ​ស្បៀងអាហារ​ពិភពលោក​ឡើងថ្លៃ ការ​គំរាម​កំហែង​អសន្តិសុខ​នយោបាយ និង​បាន​ជំរុញ​ប្រជាជន​កាន់​តែ​ច្រើន​ឱ្យ​ធ្លាក់​ក្នុង​ភាព​ក្រីក្រ និង​ភាព​អត់ឃ្លាន​នៅ​ក្នុង​ប្រទេស​ដែល​ងាយ​រងគ្រោះ​។ ប្រធានាធិបតី​លោក Volodymyr Zelenskyy បាន​ទៅ​ពិនិត្យ​កំពង់ផែ​សមុទ្រ​ខ្មៅ​របស់​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃ​សុក្រ ​មួយ​សប្តាហ៍​បន្ទាប់ពី​កិច្ចព្រមព្រៀង​មួយ​ត្រូវ​បាន​បង្កើត​ឡើង​ជាមួយ​រុស្ស៊ី ទួរគី និង​អង្គការសហប្រជាជាតិដើម្បី​បង្កើត​ច្រក​របៀង​សុវត្ថិភាព​ សម្រាប់​នាវា​នាំចេញ​គ្រាប់​ធញ្ញជាតិ​ដែលជា​ប់​ក្នុងប្រទេស ​ចាប់​តាំងពី​ស​ង្គ្រា​ម​ចាប់ផ្តើម​រយៈពេល ៥​ខែ​កន្លង​ទៅ​នេះ​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm