កិច្ចប្រជុំ​ពិសេសលើកទី១ ឆ្នាំ២០២២ របស់អាយឆាចាប់ផ្តើមនៅព្រឹកនេះ

2022/07/30 06:58:16 pm        532

ភ្នំពេញ៖ ដូចការគ្រោងទុក កិច្ចប្រជុំពិសេសលើកទី១ ឆ្នាំ២០២២ របស់​គណៈកម្មការ​អន្តររដ្ឋាភិបាល​អាស៊ាន​ទទួលបន្ទុកសិទ្ធិមនុស្ស ដែលហៅកាត់ថា (អាយឆា) បាន​ចាប់​ផ្តើម​កិច្ចប្រជុំ​​នៅ​ព្រឹកនេះ។

ឯកឧត្តម កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា តំណាងកម្ពុជាប្រចាំ អាយឆា និង​ជា​ប្រធាន​អាយឆា​ ឆ្នាំ២០២២ នៅព្រឹកថ្ងៃទី៣០ខែកក្កដានេះ បានដឹកនាំកិច្ច​ប្រជុំពិសេស​លើក​ទី​១ ​ឆ្នាំ២០២២ របស់អាយឆា ដោយមានការចូលរួមពីតំណាងប្រទេសសមាជិកអាស៊ាន ទាំង​អស់​ប្រចាំ​អាយឆា និងលេខាធិការដ្ឋានអាស៊ានផងដែរ។ កិច្ចប្រជុំនេះ ធ្វើឡើង​នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ៣០ ខែកក្កដា ដល់ថ្ងៃទី២ ខែសីហា ឆ្នាំ២០២២។

ប្រតិភូតំណាងប្រទេសសមាជិកអាស៊ានប្រចាំអាយឆា រួមទាំងក្រុមការងារលេខាធិការដ្ឋាន អាស៊ាន នឹងធ្វើការពិនិត្យ ពិភាក្សា និងអនុម័តទៅលើរបាយការណ៍ប្រចាំឆ្នាំរបស់អាយឆា ឯកសារ​ទស្សន​ទាន​ ស្តីពីកម្មវិធីអាទិភាពរបស់អាយឆាឆ្នាំ២០២២ និងឆ្នាំ២០២៣ ឯកសារទស្សនា នៃ​សកម្ម​ភាព​របស់អាយឆា របាយការណ៍សកម្មភាពនានាដែលបានអនុវត្តរួចហើយ វឌ្ឍនភាព នៃ​កម្ម​វិធីនានាដែលមិនទាន់បានអនុវត្ត និងឯកសារសំខាន់ៗមួយចំនួនទៀត។

បន្ថែម​លើ​នេះ ក្នុងកិច្ចប្រជុំពិសេសលើកទី១របស់អាយឆាឆ្នាំ២០២២ ឯកឧត្ដម កែវ រ៉មី ប្រធាន​អាយឆា​ឆ្នាំ២០២២ នឹងដឹកនាំគណៈប្រតិភូអាយឆា ជួបប្រជុំដាច់ដោយជាមួយ ឯកឧត្តម Dato Lim Jock Hoi អគ្គលេខាធិការអាស៊ាន នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២២។ ដោយឡែក នៅរសៀលថ្ងៃដដែលនោះ ឯកឧត្តមប្រធានអាយឆាឆ្នាំ២០២២ នឹងដឹកនាំគណៈប្រតិភូអាយឆាន ប្រទេសអាស៊ានទាំង១០ និងក្រុមការងារលេខាធិការដ្ឋានអាស៊ាន ចូលរួមប្រជុំ​ក្នុង​កិច្ច​ជំនួប​ប្រចាំ​ឆ្នាំ រវាងគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ាន ជាមួយរដ្ឋមន្ត្រីការបរទេសអាស៊ាន ផងដែរ​ ៕ អត្ថបទ៖ ទូច សោភ័ណ 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        136
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        94
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        115

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm