លោក Putin បញ្ជា​ឲ្យ​សាងសង់​មណ្ឌល​សុខភាព​នៅ​ទីក្រុង Mariupol​ និង​ Donetsk

2022/07/30 07:27:06 pm        647

​រុស្ស៊ី៖ ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​និយាយ​នៅ​ក្នុង​ជំនួប​ជាមួយ​ឧបនាយករដ្ឋមន្ត្រី​លោក Marat Khusnullin កាលពី​ថ្ងៃ​សុក្រ​ថា ប្រតិបត្តិការ​សឹក​ពិសេស​របស់​រុស្ស៊ី​នៅ​អ៊ុយ​ក្រែ​ន​ ត្រូវ​បាន​ផ្សារភ្ជាប់​ទៅ​នឹង​ការ​លំបាក​ខ្លាំង​សម្រាប់​ប្រជាជន​ដែល​រស់នៅ​ទីនោះ​។

លោក ​Putin បាន​ស្នើ​ឱ្យ​លោក Khusnullin ធ្វើការ​ដើម្បី​ស្ដារ​ឡើង​វិញ​ហេដ្ឋារចនាសម្ព័ន្ធ​សង្គម និង​តំបន់​លំនៅឋាន​ប្រជាជន​នៅ​សាធារណៈរដ្ឋ​ប្រជាមានិត Donetsk និង Luhansk។​ លោក ​Putin និយាយ​ថា​ វា​ជា​រដូវក្តៅ​ខ្លាំង​ពេលនេះ ប៉ុន្តែ​រដូវរងា​ជិត​មកដល់​ហើយ ហើយ​ប្រជាជន​នឹង​តែ​ចំណាយ​ពេល​ក្នុង​រដូវរងា​ក្នុង​លក្ខខណ្ឌ​ធម្មតា និង​មនុស្សធម៌​។​ លោក Putin បាន​បញ្ជា​ឱ្យ​សាងសង់​មន្ទីរពេទ្យ​នៅ​ទីក្រុង Mariupol និង​មជ្ឈមណ្ឌល​សម្ភព​នៅ​ទីក្រុង Donetsk។ ប្រធានាធិបតី​រុស្ស៊ី​និយាយ​ថា មេដឹកនាំ​សាធារណរដ្ឋ​ប្រជាមានិត Donetsk បាន​ស្នើ​សុំ​ជំនួយ​ដើម្បី​សាងសង់​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​ពហុ​គោលបំណង​នៅ​ទីក្រុង Mariupol និង​មជ្ឈមណ្ឌល​សម្ភព​ក្នុង​ទីក្រុង Donetsk ដែល​មន្ទីរពេទ្យ​សម្ភព​នៅ​ទីក្រុង​នេះ​មាន​ភាព​ទ្រុឌទ្រោម ហើយ​វា​ត្រូវ​បាន​បំផ្លាញ​ក្នុង​ពេល​មាន​ជម្លោះ​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        130
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        123
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        122

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm