ភ្នំពេញ៖ ថ្នាក់ដឹកនាំ នៃគណៈកម្មាធិការប្រតិបត្តិ ព្រមទាំងសមាជិក សមាជិកា នៃសម្ពន្ធយុវជនស្រឡាញ់សន្តិភាពទូទាំងប្រទេស បានតាមដានយ៉ាងយកចិត្តទុកដាក់ និងសូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ នូវ មាត្រា១៩ថ្មី(មួយ) មាត្រា៨៩ មាត្រា៩៨ថ្មី មាត្រា១០២ថ្មី មាត្រា១១៩ថ្មី (មួយ) និងមាត្រា១២៥ថ្មី នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ថ្មី និងមាត្រា៤ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែម ដោយបានយធ្វើការពិភាក្សា និងអនុម័តសេចក្ដីព្រាងវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ ដោយ សំឡេងគាំទ្រ ១០៥ លើ១០៦សំឡេង។
