ភ្នំពេញ៖ ថ្នាក់ដឹកនាំ មេបញ្ជាការ មេបញ្ជាការរងគ្រប់លំដាប់ថ្នាក់ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះសេចក្ដីព្រាងច្បាប់ធម្មនុញ្ញ ដែលជាសំណើរធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ ដែលត្រូវបានរដ្ឋសភាអនុម័តកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ដោយ សំឡេងគាំទ្រ ១០៥ លើ១០៦សំឡេង។
