ភ្នំពេញ៖ ថ្នាក់ដឹកនាំ សមាជិក សមាជិកាទាំងអស់ នៃសហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះអង្គរដ្ឋសភាដែលបានសម្រេចអនុម័តតាមសំឡេងលើសពីពីរភាគបី នៃចំនួនសមាជិករដ្ឋសភាតាំងមូល លើសេចក្ដីព្រាងច្បាប់ធម្មនុញ្ញ ស្ដីពីវិសោធនកម្ម មាត្រា១៩ថ្មី(មួយ) មាត្រា៨៩ មាត្រា៩៨ថ្មី មាត្រា១០២ថ្មី មាត្រា១១៩ថ្មី (មួយ) និងមាត្រា១២៥ថ្មី នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ថ្មី និងមាត្រា៤ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែម សំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ កាលពីសម័យប្រជុំរដ្ឋសភា លើកទី៧ នីតិកាលទី៦ នាពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅ។
