ការរៀបចំសណ្ដាប់ធ្នាប់ អនាម័យបរិស្ថានឆ្នេរទទួលបានជោគជ័យដោយមានការចោលរួមពីពលរដ្ឋ

2022/07/30 08:51:40 pm        988

ព្រះសីហនុ៖ នៅថ្ងៃទី២៩ ខែកក្កដា នេះ អភិបាលក្រុងព្រះសីហនុ បានអះអាងថា ការរៀបចំ​សណ្ដាប់ធ្នាប់ អនាម័យបរិស្ថានឆ្នេរសមុទ្រ បានទទួលជោគជ័យ ដោយសារមានការ​ចូលរួម​ពីពលរដ្ឋ និងស្ថាប័នពាក់ព័ន្ធ ដើម្បីរួមគ្នាថែរក្សាសោភ័ណភាពទីក្រុងទេសចរណ៍។

លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ បានបញ្ជាក់ថា អស់រយៈពេលជាងមួយខែកន្លងមក​នេះ "ការរៀបចំសណ្ដាប់ធ្នាប់ និងអនាម័យបរិស្ថានឆ្នេរបានទទួលជោគជ័យ អត់មានការលក់​ដូរទៀត​ទេ អត់មានដាក់តុ កៅអី ដូចមុនទេ នៅសល់តិចតូចណាស់"។ កន្លងមកនេះ រដ្ឋបាលក្រុង បានធ្វើការផ្សព្វផ្សាយណែនាំមិនឱ្យមានការលក់ដូរចល័តអនាធិបតេយ្យនៅលើឆ្នេរសមុទ្រ។ ផ្ដើមចេញពីការចូលរួម ​និងលទ្ធផលជោគជ័យនេះ អាជ្ញាធរ ឬរដ្ឋបាលក្រុង បានអំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ បន្ដចូលរួមសហការជាមួយអាជ្ញាធរ ក្នុងាការរួមគ្នាថែរក្សាអនាម័យបរិស្ថាន​សម្រាប់​សោភ័ណភាពទីក្រុងទេស ចរណ៍ដើម្បីប្រយោជន៍សាធារណៈសម្រាប់ប្រជាពលរដ្ឋសាធារណជន ភ្ញៀវទេសចរ ចូលលេងលម្ហែកម្សាន្ដឱ្យបានកុះករ។

រដ្ឋបាលក្រុង “បានធ្វើការផ្សព្វផ្សាយពីការរៀបចំសណ្ដាប់ធ្នាប់ និងអនាម័យបរិស្ថានឆ្នេរ សម្រាប់​សោភ័ណភាព​ទីក្រុងទេសចរណ៍ កាលពីថ្ងៃ២២ ខែមិថុនា ​ដល់ថ្ងៃ៧ ខែកក្កដា ឆ្នាំ២០២២ ហើយ​នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ រដ្ឋបាលក្រុង បានសហការជាមួយមន្ទីរពាក់ព័ន្ធ និងកម្លាំងសមត្ថកិច្ច ចាត់វិធានការរដ្ឋបាល ចាប់យកសម្ភាររបស់ក្រុមអ្នកលក់ដូរអនាធិបតេយ្យនៅលើឆ្នេរទាំងនោះ និងមិនប្រគល់ជូនវិញទេ”។

រាជរដ្ឋាភិបាល បានដកកញ្ចប់ថវិកាសន្សំរបស់ជាតិជាង ១០០លានដុល្លារ និងអនុវត្តគោល​នយោបាយ “ស្លឹកត្នោត ខ្ចប់ស្ករត្នោត” ដើម្បីស្ថាបនាផ្លូវក្នុងក្រុង​ និងផ្លូវប្របឆ្នេរ ជិត៤០ខ្សែ ព្រម​ជាមួយហេដ្ឋរចនាសម្ព័ន្ធប្រព័ន្ធលូរំដោះទឹកភ្លៀង ​ស្ថានីយចម្រោះទឹកកខ្វក់ កែ​លម្អខ្ចុះឆ្នេរ​កម្សាន្ត ​ការរៀបចំទីលានតេជោ ការសាងសង់រូបសំណាកផ្សេងៗ ក្នុងគោល បំណងកែលម្អសោភ័ណភាព ដើម្បីជំរុញការអភិវឌ្ឍខេត្ត ហើយក៏ជាពេលវេលាដែលខេត្តព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាល ចាត់ទុកជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។

ក្នុងផែនការរៀបចំដែនដីខេត្តព្រះសីហនុ ចក្ខុវិស័យឆ្នាំ២០៣០ គឺរៀបចំ និងអភិវឌ្ឍ “ខេត្តព្រះសីហនុ ជាប៉ូលអភិវឌ្ឍន៍​ជាតិប្រកបដោយចីរភាពនៅតំបន់ឆ្នេរសមុទ្រកម្ពុជា តាមរយៈការអភិវឌ្ឍ​ទីក្រុង​ទំនើប រមណីយដ្ឋាន ឆ្នេរសមុទ្រស្អាត​បំផុតលើសកលលោក​ និងជាតំបន់សេដ្ឋកិច្ចពិសេស​គំរូ​ពហុបំណង ច្រកចេញចូល អន្តរជាតិ ​មជ្ឈមណ្ឌល​កំណើនជាតិ មជ្ឈមណ្ឌល​ភស្តុភារ​កម្មជាតិ ដោយ​មាន​ទំនាក់ទំនងជាមួយទីផ្សារអាស៊ាន ​និងទីផ្សារ ​សកលលោក និងជា​មជ្ឈមណ្ឌល​ឧស្សាហកម្ម ​ផលិតកម្មបែបបច្ចេកវិទ្យាទំនើប ដែលមានសុខដុមនីយកម្មជាមួយ​នឹង​បរិស្ថាន​រស់នៅល្អប្រសើរ” និងស្របតាមគោលនយោបាយអភិវឌ្ឍវិសយឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥៕អត្ថបទ៖ គង់ ប៊ុនថា

អត្ថបទដែលទាក់ទង

កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        97
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        113
កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        122

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ

2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm