ភ្នំពេញ៖ ថ្នាក់ដឹកនាំបញ្ជាការដ្ឋានអង្គរក្ស នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញមាត្រា១៩ថ្មី(មួយ) មាត្រា៨៩ មាត្រា៩៨ថ្មី មាត្រា១០២ថ្មី មាត្រា១១៩ថ្មី (មួយ) និងមាត្រា១២៥ថ្មី នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ថ្មី និងមាត្រា៤ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែម ដែលរដ្ឋសភាជាតិបានអនុម័តកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅ ដោយសំឡេងគាំទ្រ ១០៥លើ១០៦សំឡេង។
