ភ្នំពេញ៖ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះការពិភាក្សា និងអនុម័តលើសេចក្ដីព្រាងច្បាប់ធម្មនុញ្ញ ស្ដីពីវិសោធនកម្ម មាត្រា១៩ថ្មី(មួយ) មាត្រា៨៩ មាត្រា៩៨ថ្មី មាត្រា១០២ថ្មី មាត្រា១១៩ថ្មី (មួយ) និងមាត្រា១២៥ថ្មី នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ថ្មី និងមាត្រា៤ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែម សំដៅធានាបាននូវដណើរការជាប្រក្រតី នៃស្ថាប័នជាតិនៅក្នុងសម័យប្រជុំពេញអង្គរដ្ឋសភា កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅ ដោយសំឡេងគាំទ្រ ១០៥លើ១០៦សំឡេង។
