ភ្នំពេញ៖ ឯកឧត្ដម ជ្រុន ថេរ៉ាវ៉ាត អនុប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងជាអនុប្រធានគណៈឃោសនាអប់រំគណៈកម្មាធិការកណ្ដាល បានប្រកាសគាំទ្រយ៉ាងពេញទំហឹងលើការធ្វើវិសោធនកម្មធម្មនុញ្ញ មាត្រា១៩ថ្មី(មួយ) មាត្រា៨៩ មាត្រា៩៨ថ្មី មាត្រា១០២ថ្មី មាត្រា១១៩ថ្មី (មួយ) និងមាត្រា១២៥ថ្មី នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ថ្មី និងមាត្រា៤ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែម ដែលត្រូវបានរដ្ឋសភាសម្រេចអនុម័តទាំងស្រុងក្រោមសំឡេងគាំទ្រ ១០៥លើ១០៦សំឡេង ក្នុងសម័យប្រជុំពេញអង្គនាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅ។
