ភ្នំពេញ៖ ថ្នាក់ដឹកនាំ និងសមាជិក-សមាជិកា នៃវេទិកាសន្តិភាពកម្ពុជា (Cambodia Peace Forum) បានប្រកាសគាំទ្រយ៉ាងពេញទំហឹងលើការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ លើកទី១០ ដែលរដ្ឋសភាជាតិបានអនុម័តរួចនាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ដើម្បីបម្រើឧត្ដមប្រយោជន៍ជាតិ ធានាដល់ស្ថាប័នជាតិ ជាពិសេសរាជរដ្ឋាភិបាលឱ្យមានដំណើរការប្រព្រឹត្តទៅដោយរលូន មិនមានការជាប់គាំង និងធានាបាននិរន្តរភាពនៅគ្រប់កាលៈទេសៈ ។
