ភ្នំពេញ : ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អនុប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងចែកប័ណ្ណសរសើរជូនក្រុមជំនួយការផ្នែកក្រសួង-ស្ថាប័ន នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នៅមន្ទីរគណបក្សរាជធានីភ្នំពេញ, រសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២នេះ, ដោយមានការចូលរួមពីសំណាក់ឯកឧត្តមប្រធានផ្នែក ឯកឧត្តមអនុប្រធាន សមាជិក -សមាជិកា និងក្រុមជំនួយការប្រមាណជិត២០០នាក់។
ថ្លែងក្នុងពីធីនេះ ឯកឧត្តម ឃុត ចាន់ដារ៉ា ប្រធានផ្នែកក្រសួង-ស្ថាប័ន នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ក៏បានមានមតិស្វាគមន៍ និងជំរុញឲ្យបន្តខិតខំការងារស្នូលរបស់គណបក្សបន្ថែមទៀតផងដែរ។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បាននាំនូវសេចក្តីថ្លែងអំណរគុណ និងកោតសរសើររបស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ជូនសមាជិក-សមាជិកក្រុមជំនួយការចូលរួមក្នុងកម្មវិធីនេះ ដែលចូលរួមយ៉ាងសកម្មក្នុងការប្រព្រឹត្តនូវអំពើល្អ ពង្រីកនូវកេរ្តិ៍ឈ្មោះ និងកសាងនូវសមាជិកគណបក្សកាន់តែច្រើនឡើងៗនៅផ្នែកក្រសួង-ស្ថាប័ន។
បន្ទាប់មក ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានអញ្ជើញប្រគល់ប័ណ្ណសរសើរជូនដល់ សមាជិក-សមាជិកាក្រុមជំនួយការផ្នែកក្រសួង-ស្ថាប័ន នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ព្រមទាំងបានចូលរួមពិសាអាហារសាមគ្គី និងរាំកម្សាន្តក្នុងបរិយាកាសស្និតស្នាល និងសប្បាយរីករាយ។
រូបភាព អត្ថបទ រដ្ឋា












