ភ្នំពេញ៖ គណៈកម្មាធិការ សមាជិក សមាជិកា សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) បានប្រកាសគាំទ្រយ៉ាងពេញទំហឹងលើការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ លើកទី១០ ដែលរដ្ឋសភាជាតិបានអនុម័តរួចនាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ដើម្បីបុព្វហេតុ នៃនិរន្តរភាពជាតិ ព្រមទាំងផលប្រយោជន៍ដ៏ឧត្ដុងឧត្ដមរបស់ជាតិ ការពារបូរណភាពទឹកដី ថែរក្សាសន្តិភាព ស្ថិរភាពសង្គម ការលើកកម្ពស់កិត្យានុភាពជាតិ ព្រមទាំងការអភិវឌ្ឍជាតិឲ្យកាន់តែមានភាពរីកចម្រើនលើគ្រប់វិស័យ។
សូមជំរាបថា ការធ្វើវិសោធនកម្មមាត្រា១៩ថ្មី(មួយ) មាត្រា៨៩ មាត្រា៩៨ថ្មី មាត្រា១០២ថ្មី មាត្រា១១៩ថ្មី (មួយ) និងមាត្រា១២៥ថ្មី នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ថ្មី និងមាត្រា៤ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែម ដែលត្រូវបានរដ្ឋសភាសម្រេចអនុម័តទាំងស្រុងក្រោមសំឡេងគាំទ្រ ១០៥លើ១០៦សំឡេង ក្នុងសម័យប្រជុំពេញអង្គ កាលព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅ។
