ព្យុះចំនួន២ នៅខែកក្កដា រងគ្រោះ១៤ខេត្ត ស្លាប់មនុស្ស៤នាក់ និងប៉ះពាល់ដំណាំជាង ៨ពាន់ហិកតា

2022/08/01 05:03:32 pm        725

ភ្នំពេញ៖ បញ្ហាគ្រោះធម្មជាតិ ដែលបង្កពីខ្យល់ព្យុះចំនួន២ ធ្វើឲ្យមានជំនន់ទឹកភ្លៀង ខ្យល់​កន្ត្រាក់​ជា​ដើម ​បាន​កើត​ឡើង​នៅ​ក្នុង​ខែ​កក្កដា ឆ្នាំ២០២២ បណ្ដាល​ឲ្យមា​ន​ខេត្ត​រង​គ្រោះ​ចំនួន​១៤​, ស្លាប់​មនុស្ស​ចំនួន​ ៤នាក់​ ហើយ​បាន​ប៉ះពាល់​ដំណាំ​កសិកម្ម​ផ្សេង​ៗ​ជាង​ ៨​ពាន់​ហិកតា​ ។

យោងតាមរបាយការណ៍ របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម) ប្រចាំ​ខែ​កក្កដា​ បានឲ្យដឹងថា ខេត្តដែលរងគ្រោះទាំងអស់នោះ មានខេត្តព្រះសីហនុ កំពត កោះកុង កែប បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ សៀមរាប ក្រចេះ បន្ទាយមានជ័យ ព្រះវិហារ ឧត្តរមានជ័យ និងខេត្តមណ្ឌលគិរី ។

របាយការណ៍បន្តថា បញ្ហាជំនន់ទឹកភ្លៀង និងខ្យល់ព្យុះនេះ បានធ្វើឲ្យលិច​ផ្ទះ​សម្បែង​របស់​ពលរដ្ឋ​ចំនួន​ ៩៦៧ខ្នង និងខូចខាតផ្ទះ ៤៥ខ្នង, លិចវត្តអារាមចំនួន ៣កន្លែង, សាលារៀន ៣កន្លែង និងរងគ្រោះស្លាប់ ៤នាក់ (ស្រី២ និងក្មេង១នាក់) ហើយប៉ះពាល់ដំណាំស្រូវ ចំនួនជាង ៧ ៤០០​ហិកតា រងការ​ខូចខាត​ជាង ៧០០ហិកតា, ប៉ះពាល់​ដំណាំ​រួមផ្សំ​ជាង ៧០០ ងាប់​សត្វ​ពាហនៈ​ និងសត្វ​ចិញ្ចឹម​មួយ​ចំនួន​ទៀត​ ។

ក្នុង​កិច្ច​ប្រជុំ​បូក​សរុប​លទ្ធផល​គ្រោះ​មហន្តរាយ​ប្រចាំ​ខែកក្កដា នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​ គន់ គីម អនុប្រធានទី​១ គ.ជ.គ.ម មានប្រសាសន៍ថា កង​ប្រតិបត្តិការ​រុករក និង​សង្គ្រោះ​ទាំង​១៦កង​ កង​កម្លាំង​គ្រប់​ប្រភេទ​ នៅតាម​បណ្ដា​មូល​ដ្ឋាន​ខេត្ត​ឈរ​ជើង​បាន​ត្រៀម​កម្លាំង​ ឧបករណ៍​សម្ភារ​សង្គ្រោះ ​ក្រុមគ្រូពេទ្យ និងមធ្យោបាយដឹកជញ្ជូន ដោយប្រចាំការ​ជាប់​ជា​ប្រចាំ សម្រាប់​សកម្មភាព​អន្តរាគមន៍​ជួយ​សង្គ្រោះ​ពលរដ្ឋ ក្នុង​គ្រោះ​ទឹកជំនន់​ ។

ជាមួយ​គ្នា​នេះ ​ឯកឧត្តម បានណែនាំ​ដល់​សហការ​ និង​ចូលរួម​សហការ​ឱ្យ​ជាប់​ជា​ប្រចាំ​ជាមួយ​ក្រសួង​ពាក់ព័ន្ធ ​និង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ ក្នុង​ការ​ត្រៀម ​និង​ការ​អន្តរាគមន៍​សង្គ្រោះ ​និង​ឆ្លើយតប​គ្រប់​ហេតុការណ៍​គ្រោះ​មហន្តរាយ ​ដែល​អាច​នឹង​កើត​មាន​ក្នុង​រដូវ​វស្សា​ ពិសេស​ជំនន់​ទឹក​ភ្លៀង​ និង​ជំនន់​ទន្លេ​មេគង្គ​ ៕ អត្ថបទ៖ បាន សុខរិទ្ធ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        136
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        94
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        115

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm