ប្រធាន​សភា​អាមេរិក​ចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច​មកកាន់​តំបន់​អាស៊ី តែ​ពុំបាន​លើកឡើង​ពី​កោះ​តៃវ៉ាន់​ទេ​

2022/08/01 05:39:45 pm        768

​សហរដ្ឋអាមេរិក៖ ការិយាល័យ​របស់​ប្រធាន​សភា​សហរដ្ឋអាមេរិក​លោកស្រី Nancy Pelosi បាន​និយាយ​ថា លោកស្រី​ចាប់ផ្ដើម​ដំណើរ​ទស្សនកិច្ច​មកកាន់​ប្រទេស​ចំនួន​៤ ​នៅ​តំបន់​អាស៊ី​កាលពី​ថ្ងៃអាទិត្យ ដោយ​ពុំបាន​លើកឡើង​ពី​កោះ​តៃវ៉ាន់​ទេ ស្រប​ពេល​មាន​មន្ទិល​ថា លោកស្រី​អាច​នឹង​ធ្វើ​ដំណើរ​ទស្សន​កិច្ច​ទៅកាន់​កោះ​ស្វ័យ​គ្រប់គ្រង ​ដែល​ត្រូវ​បាន​ចិន​អះអាងថា​ជា​ខេត្ត​របស់​ខ្លួន​។

​ការិយាល័យ​របស់​លោក​ស្រី​បាន​និយាយ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃអាទិត្យ​ថា ប្រធាន​សភា​លោកស្រី Nancy Pelosi កំពុង​ដឹកនាំ​គណៈប្រតិភូ​សភា​ទៅកាន់​តំបន់​ឥណ្ឌូ-​ប៉ាស៊ីហ្វិក រួម​ទាំង​ការ​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​សិង្ហបុរី ម៉ាឡេស៊ី កូរ៉េខាងត្បូង និង​ជប៉ុន។ ​សេចក្ដីថ្លែងការណ៍​នេះ​បាន​និយាយ​ថា ដំណើរ​ទស្សនកិច្ច​នេះ​អាច​នឹង​រាប់បញ្ចូល​ប្រទេស​ទាំងនោះ ប៉ុន្តែ​ពុំបាន​បញ្ជាក់​ច្បាស់​ថា ​​តើ​លោកស្រី Pelosi ដែល​ឈរ​នៅ​លំដាប់​ទី​៣​ ក្នុង​ជួរ​នៃ​ការ​ស្នង​តំណែង​ប្រធានាធិបតី​សហរដ្ឋអាមេរិក អាច​នឹង​បញ្ចប់​ដំណើរ​ទស្សនកិច្ច​នៅ​ត្រឹម​នោះ ឬ​យ៉ាងណា​នោះ​ទេ​។

​ប្រភព​ដដែល​បាន​និយាយ​ថា ដំណើរ​នេះ​ផ្ដោត​សំខាន់​លើ​សន្តិសុខ​ទៅវិញទៅមក ភាពជា​ដៃគូ​ សេដ្ឋកិច្ច និង​អភិបាលកិច្ច​ប្រជាធិបតេយ្យ​នៅ​ក្នុង​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​។

​ចិន​ចាត់​ទុក​ការធ្វើ​ដំណើរ​របស់​ក្រុម​មន្ត្រី​សហរដ្ឋអាមេរិក​ទៅកាន់​កោះ​តៃវ៉ាន់​ថា ​ជា​ការ​បញ្ជូន​សញ្ញា​លើក​ទឹកចិត្ត​ឲ្យ​មាន​យុទ្ធនា​ការ​គាំទ្រ​ឯក​រាជ្យ​នៅ​លើ​កោះ​នេះ​។ ​លោក​ប្រធានាធិបតី​ចិន Xi Jinping បាន​ព្រមាន​សម​ភាគី​សហរដ្ឋ​អាមេរិក​របស់​លោក​គឺ​លោក Joe Biden កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន​តាម​ទូរស័ព្ទ​ថា ក្រុង Washington គួរតែ​ប្រកាន់ខ្ជាប់​គោលការណ៍​ចិន​តែមួយ និង​អ្នក​ទាំងឡាយ​ដែល​ប្រលែង​លេង​ជាមួយ​ភ្លើង​នឹង​ត្រូវ​វិនាស​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm