ធន់ ផានិត​ ទទួលបាន​ពិន្ទុ​លើកដំបូង​ពី​ការប្រកួត​គុន​ខ្មែរ “​ម្ចាស់​ជើងឯក​ខ្សែក្រវាត់​ខា​រ៉ា​បាវ​”

2022/08/01 05:50:24 pm        101

​​ប្រដាល់​៖ ​ព្រឹត្តិការណ៍​ប្រកួត​ប្រដាល់​គុន​ខ្មែរ “​ម្ចាស់​ជើងឯក​ខ្សែក្រវាត់​ខា​រ៉ា​បាវ​” រដូវ​កាល​ទី ៨ ក្នុង​ប្រភេទ​ទំងន់ ៦០គីឡូក្រាមបាន​ឆ្លង​ផុត​ជុំ​ទី ២ ហើយ​ក្រោយ​បញ្ចប់​សប្តាហ៍​ទី ៤ ថ្ងៃអាទិត្យ​ម្សិលមិញ​។

​​ការប្រកួត​នៅ​សង្វៀន​ខា​រ៉ា​បាវ​ស្ទូ​ឌី​យោ​ស្ទឹងមានជ័យ ក្រោម​ក្រសែភ្នែក​ទស្សនិកជន​ពេញ​ស្ទូ​ឌី​យោ កីឡាករ​ប្រដាល់​គុន​ខ្មែរ ធន់ ផានិត មកពី​សមាគម​កីឡាប្រដាល់​គុន​ខ្មែរ​ក្រសួងមហាផ្ទៃ​ ដណ្តើមបាន​បី​ពិន្ទុ​ដំបូង​ក្រោយ​យកឈ្នះ កីឡាករ​ថៃ ផេ​ត​ម៉េ​ត​ម៉ៃ ស៊ីត​ណង​ឡេ​ក ដោយ​ពិន្ទុ​។ ​​ធន់ ផានិត ​ដែល​ចាញ់ ផាត់​ថា​ណា ស៊ីត​អា​ចាន​វីន ​កាលពី​ជុំ​ទី ១ នោះបាន​វាយ​សំរុក​ខ្លាំង​លើ ​ផេ​ត​ម៉េ​ត​ម៉ៃ​ តាមរយៈ​ការ​វាយ​កូន​កែង និង​ទាត់​ដល់​កញ្ចឹងក តែ​ផេ​ត​ម៉េ​ត​ម៉ៃ​អាច​ស៊ូទ្រាំ​រហូត​ចប់​ប្រាំ​ទឹក​។ ​​លទ្ធផល​ចុងក្រោយ​ធន់ ផានិត បាន​យកឈ្នះ​ផេ​ត​ម៉េ​ត​ម៉ៃ​ដោយ​ពិន្ទុ ៥-០ ពី​ចៅក្រម​ទាំង​ប្រាំ​នាក់​។

​​ងាក​មក​ការប្រកួត​មួយគូ​ទៀត ជ័រ ពៅ មកពី​ក្លិប​ប្រដាល់​គុន​ខ្មែរ​ថ្មគោល​ពោធិ៍​សែន​ជ័យ បាន​របូត​បី​ពិន្ទុ​របស់ខ្លួន​ក្នុង​ប្រកួត​ទី​ពីរ​នេះ​ក្រោយ​ចាញ់​កីឡាករ​ថៃ ផាត់​ថា​ណា ស៊ីត​អា​ចាន​វីន​។ ​ការប្រកួត​នេះ ជ័រ ពៅ​ ធ្វើ​បានល្អ​ច្រើន​តាមរយៈ​ការ​វាយឆ្មក់​ចូល​ផាត់​ថា​ណា​ជា​បន្តបន្ទាប់ តែ​២ ទឹក​ចុងក្រោយ ផាត់​ថា​ណា​ ធ្វើ​បានល្អ​ច្រើនជាង ដែល​ធ្វើឱ្យ​ចប់​ការប្រកួត​ចៅក្រម​កាត់សេចក្តី​ឱ្យ​កីឡាករ​ថៃ ផាត់​ថា​ណា​ឈ្នះ​ដោយ​ពិន្ទុ ៣-២ លើ​ជ័រ​ពៅ​។ ​​សរុបមក​គិត​ត្រឹម​ជុំ​ទី២ នេះ ក្នុង​ពូ​ល​កម្ពុជា កីឡាករ​កម្ពុជា ៤ រូប​មាន ៤ពិន្ទុ​ស្មើគ្នា​រួមមាន ពេជ្រ សម្បត្តិ ធន់ ផានិត និង​ជ័រ​ពៅ ខណៈ ផាន ផាន់​ណាត់​ក្រោយ​គេ​មាន ២ពិន្ទុ​ប៉ុណ្ណោះ​ក្រោយ​ចាញ់​ទាំងពីរ​។

​​ចំណែកឯ​ពូ​ល​ថៃ ទួន​ប៉េ ស៊ីត​សាម​ផា​យ៉ាក និង ផាត់​ថា​ណា ស៊ីត​អា​ចាន​វីន មាន ៦ពិន្ទុ​ដូចគ្នា​ក្រោយ​ឈ្នះ​ទាំងពីរ​ប្រកួត ខណៈ រ៉ា​ក់​ថែ ស៊ីត​អា​ចាន​បៀរ​មាន ៤ពិន្ទុ និង ផេ​ត​ម៉េ​ត​ម៉ៃ​មាន ២ពិន្ទុ​ក្រោយ​ចាញ់​ទាំងពីរ​ប្រកួត​។ ​​ជុំ​ទី៣ ជ័រ ពៅ​ត្រូវ​ជួប រ៉ា​ក់​ថៃ ស៊ីត​អា​ចាន​បៀរ, ពេជ្រ សម្បត្តិ ជួប ផាត់​ថា​ណា ស៊ីត​អា​ចាន​វីន, ផាន ផាន់​ណាត់ ជួប​ផេ​ត​ម៉េ​ត​ម៉ៃ ស៊ីត​ណង​ឡេ​ក និង ធន់ ផានិត ​ជួប​ទួន​ប៉េ ស៊ីត​សាម​ផា​យ៉ាក​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm