UN៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនិយាយថា កូរ៉េខាងជើងនៅតែបន្តអភិវឌ្ឍន៍ និងធ្វើទំនើបកម្មកម្មវិធីមីស៊ីលបាលីស្ទីករបស់ខ្លួន។ ក្រុមប្រឹក្សាសន្តិសុខបានចេញផ្សាយកាលពីថ្ងៃពុធថា របាយការណ៍ប្រចាំឆ្នាំចុងក្រោយបំផុត ត្រូវបានដាក់ជូនដោយគណៈកម្មការឯករាជ្យមួយ នៃក្រុមអ្នកជំនាញតាមដានទណ្ឌកម្មលើទីក្រុង Pyongyang។
របាយការណ៍នេះនិយាយថា កូរ៉េខាងជើងបានបង្ហាញមីស៊ីលបាលីស្ទីករយៈចម្ងាយខ្លីមួយ នៅក្បួនព្យុះហយាត្រាយោធាកាលពីខែមករា។ របាយការណ៍ដដែលបានបញ្ជាក់ថា កូរ៉េខាងជើងបានកំពុងបង្កើនសមត្ថភាពរបស់ខ្លួន ដើម្បីពង្រឹងវិធីសាស្ត្រ និងយុទ្ធសាស្ត្រអាវុធនុយក្លេអ៊ែរ។ កូរ៉េខាងជើងបានបាញ់មីស៊ីលមួយគ្រាប់កាលពីថ្ងៃទី២៥ ខែមីនា។ សារព័ត៌មានអន្តរជាតិជាច្រើនបានដកស្រង់សម្ដី ក្រុមអ្នកជំនាញដោយនិយាយថា អាវុធនោះទំនងជាមីស៊ីល គឺជាប្រភេទមីស៊ីលដែលបានបង្ហាញ នៅក្នុងក្បួនព្យុះហយាត្រាកាលពីខែមករា៕
អត្ថបទ៖ សុខមាន