អត្ត​ព​លិ​ក​ជនពិការ​កម្ពុជា​ដណ្តើម​បាន​មេដាយ ​៣​គ្រឿង​ហើយ​ពី​ព្រឹត្តិការណ៍​អាស៊ាន​ប៉ា​រ៉ា​ហ្គេមលើក​ទី​១១

2022/08/01 06:10:39 pm        713

​ប៉ារ៉ាឡាំពិក៖ គិត​ត្រឹម​ពេលនេះបើ​យោងតាម​ឯកឧត្តម យី វាសនា អគ្គលេខាធិការនៃ​គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា និង​ជា​នាយ​បេសកកម្ម​អត្ត​ព​លិ​ក​ជនពិការ​កម្ពុជាបានបញ្ជាក់​ថា ​អត្ត​ព​លិ​ក​ជនពិការ​កម្ពុជាដណ្តើមបាន​មេដាយ​ ៣​គ្រឿង​ហើយ ក្នុងនោះ​មាស ​២​គ្រឿង និង​សំរឹទ្ធ​ ១​គ្រឿងក្នុង​ព្រឹត្តិការណ៍​អាស៊ាន​ប៉ា​រ៉ា​ហ្គេមលើក​ទី​១១ នៅ​ទីក្រុង​សូ​ឡូ ប្រទេស​ឥណ្ឌូនេស៊ី​។

​ឯកឧត្តម​បន្តថា ជ័យជំនះ​នេះបាន​បង្ក​នូវ​ភាពសប្បាយ​រីករាយ សម្រាប់​គណៈប្រតិភូ និង​អត្ត​ព​លិ​ក​ជនពិការ​កម្ពុជា បន្ទាប់ពី​ឈ្នះ​មេដាយមាស​ ១​គ្រឿង​ជា​លើកដំបូងដោយ​ក្រុម​កីឡាការិនី​បាល់បោះ​ជិះរទេះ ក្រោយ​យកឈ្នះ​ក្រុមកីឡា​ការិនី​បាល់បោះ​ថៃក្នុង​លទ្ធផល ៧-៥ លើ​វិញ្ញាសា​នារី ​៣​ទល់​៣​នាក់ ខណៈ​កីឡាវាយកូនឃ្លីលើតុឈ្នះ​មេដាយ​សំរឹទ្ធ លើ​វិញ្ញាសា​វាយ​គូកាលពី​ថ្ងៃទី​៣១ ខែមិថុនា​។ ​ចំនែក​មេដាយមាស​ទី​២ ​របស់​កម្ពុជា​កើតឡើង​នៅ​ព្រឹក​ថ្ងៃទី​០១ ខែសីហា​នេះ បន្ទាប់ពី​កីឡាការិនី វិច ចន្ថា ឈ្នះ​លើ​វិញ្ញាសា​លោត​ចម្ងាយ (T44)​។​ ​ឯកឧត្តមអគ្គលេខាធិការបានបន្ថែមថា ក្រៅពី​ការចូលរួម​ប្រកួត​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២២​នេះ «​គណៈប្រតិភូ​យើង​ដែល​ដឹកនាំ​ដោយ​ឯកឧត្តម ហ៊ុន ម៉ា​នី ឯកឧត្តម វ៉ា​ត់ ចំរើន ក៏​កំពុង​ចុះ​សិក្សា​ស្វែងយល់​គ្រប់​ទីកន្លែង​ប្រកួត ដើម្បី​យក​បទពិសោធន៍​ទៅវិញ កែច្នៃ​យ៉ាង​មិច​ឲ្យ​កម្ពុជា​យើង​មានកេរ្តិ៍ឈ្មោះ​ល្បីល្បាញនៅក្នុង​សហគមន៍​អាស៊ាន ត្រៀម​រៀបចំ​ព្រឹ​ត្ត​ការណ៍​អាស៊ាន​ប៉ា​រ៉ា​ហ្គេមលើក​ទី​១២ នា​ឆ្នាំ​២០២៣ នៅ​កម្ពុជាអោយ​ទទួលបាន​ជោគជ័យ។​

​គួរ​បញ្ជាក់ថា ព្រឹ​ត្ត​ការណ៍​អាស៊ាន​ប៉ា​រ៉ា​ហ្គេមលើក​ទី​១១ នៅ​ឥណ្ឌូនេស៊ីចាប់ពី​ថ្ងៃទី​៣០ ខែកក្កដាដល់​ថ្ងៃទី​០៦ ខែសីហា ឆ្នាំ​២០២២ ក្នុងនោះ​កម្ពុជាបាន​បញ្ជូន​អត្ត​ព​លិ​ក​សរុប ១១៥​នាក់លើ​ ១១​ប្រភេទ​កីឡា​ចូលរួមគឺមាន​កីឡាអត្តពលកម្ម ហែល​ទឹក បាល់ទះ​អង្គុយ​បុរស និង​នារី បាល់បោះ​រទេះ​បុរស និង​នារី បាល់បោះ​ជនពិការភ្នែក បាល់ទាត់​ចលករ​ខួរក្បាល (៧​ម្ខាង​) វាយ​កូនឃ្លី​លើ​តុ វាយ​សី លើក​ទម្ងន់ អុក និង​ប៊ូ​ស្យា៕

អត្ថបទ៖ គង់ ហួន

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        82
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        384
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        472

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង

2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm