ខេត្តព្រះសីហនុ នឹងទទួលបានកំណើនភ្ញៀវទេសចរល្អប្រសើរនៅឆ្នាំក្រោយ

2022/08/01 07:38:03 pm        637

ព្រះសីហនុ៖ ចំនួនភ្ញៀវទេសចរណ៍ជាតិ ជាពិសេសអន្តរជាតិដែលធ្វើដំណើរមកកាន់ខេត្តព្រះសីហនុ តាមជើងហោះហើរដោយត្រង់ បានបន្តសកម្មភាពជាហូរហែរ ហើយចំនួននេះនឹងមាន​កំណើន​កើនឡើង​ល្អប្រសើរបន្ថែមទៀត​នៅឆ្នាំក្រោយ បន្ទាប់ពីកម្ពុជារៀបចំព្រឹត្តិការណ៍​ប្រកួតកីឡាស៊ីហ្គេម។

លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ បានថ្លែងប្រាប់ភ្នាក់ងារអ្នកយកព័ត៌មាន BTV ស្តីពីបរិយាកាស ​និងបដិសណ្ឋាកិច្ចភ្ញៀវទេសចរណ៍ ​នៅខេត្តព្រះសីហនុថា បន្ទាប់ពីការបើក​ប្រទេសមកដល់ពេលនេះ​ ការធ្វើដំណើររបស់ភ្ញៀវអន្តរជាតិ មកកាន់ខេត្តព្រះសីហនុ​មានជា​បន្ត​បន្ទាប់ ​ទាំងអ្នកវិនិយោគ ​និងភ្ញៀវទេសចរណ៍ ​ក្នុងនោះចំពោះការវិនិយោគ នៅក្នុងរយៈពេល​ប៉ុន្មាន​ខែចុងក្រោយនេះ ខេត្តព្រះសីហនុទទួលបានគម្រោងវិនិយោគធំៗ​ជាហូរហែរឡើងវិញ ដែលចំនួន​នេះបង្ហាញឲ្យឃើញ អំពីស្ថានភាពល្អប្រសើរនៃការទប់ស្កាត់ជំងឺកូវីដ ១៩ និងបរិយាកាសវិនិយោគ​នៅព្រះរាជាណាចក្រកម្ពុជា។

ដោយឡែកភ្ញៀវទេសចរណ៍វិញ,លោក បន្តឲ្យដឹងថា ខេត្តព្រះសីហនុ គឺជាខេត្តមួយដែល​មាន​ហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ និងបានបង្កើតនូវបរិយាកាសទាក់ទាញដល់ចំនួនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ​ក្នុងនោះចំពោះភ្ញៀវទេសចរណ៍អន្តរជាតិ ​បន្ទាប់ពីការបើកជើងហោះហើយមក ចំនួន​ភ្ញៀវទេសចរណ៍ចូលមកកាន់ខេត្តព្រះសីហនុ ​បានបន្តសកម្មភាពជាហូរហែរ ចំពោះ​ចំនួនភ្ញៀវ​ទេសចរណ៍​ដែលចូលមកទស្សនាកម្សាន្តច្រើនជាងគេមាន ​វៀតណាម, ចិន, កូរ៉េ និងអាមេរិកជាដើម។

សូមបញ្ជាក់ថា ដោយសាររាជរដ្ឋាភិបាលកម្ពុជាបានគ្រប់គ្រងសភាពការណ៍កូវីដ ១៩ ល្អប្រសើរ ក្នុងនោះ​មានការបង្កើនជើងហោះហើរមកកាន់អាកាសយានដ្ឋានអន្តរជាតិនៅកម្ពុជា​មានដូចជា រាជ​ធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ជាក់ស្តែងនៅក្នុងរយៈពេល​ ៦ខែ ឆ្នាំ ២០២២ នេះ មាន​ភ្ញៀវទេសចរអន្តរជាតិមកកាន់កម្ពុជា ​មានប្រមាណជាងកន្លះលាននាក់ និងទេសចរផ្ទៃក្នុងប្រមាណ ៥ លាននាក់បន្ថែមទៀត៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        112
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        148
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        100

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ

2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 08:55:10 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm